2023-12-06 03:12
117

ភ្នំពេញ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៨យប់ថ្ងៃទី៥​  ខែធ្នូ​ ឆ្នាំ២០២៣​ នៅលើកំណាត់ផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

 កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយរកឃើញគ្រាប់កាំភ្លើងចំនួន៦គ្រាប់នៅជាប់ខ្លួន។

 តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងគណៈបញ្ជាការឯកភាពបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍។បន្ទាប់មកស្រាប់តែឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងគួរឱ្យសង្ស័យក៏ហៅឃាត់ឆែកឆេរលើដងខ្លួនប្រទះឃើញមានគ្រាប់កាំភ្លើងចំនួន៦គ្រាប់ម៉ាករ៉ូឡូ​ទើបឃាត់ខ្លួនតែម្តង។

 ក្រោយសួរនាំជនសង្ស័យបានសារភាពថា គ្រាប់កាំភ្លើងទាំងនេះពួកគេរើសបានទេ។ 

 បច្ចុប្បន្នយុវជនទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការសួរនាំបន្ត៕