ខេត្តប៉ៃលិន÷ យោងតាមប្រភពពីរបាយការណ៍របស់មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា÷នៅវេលាម៉ោង ០១និង៥០នាទី ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៣ កម្លាំងនគរ
បាលប៉ុស្តិ៍ឃុំស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញផ្នែកអន្តោប្រវេសន៍អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី (ជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់ ) ០១ករណី និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ នៅចំណុចក្បែរក្លឹបអេចកាណៃ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្តកិច្ចជំនាញស្រុកបានបន្តថា÷ហេតុការនេះកើតឡើងដោយសារជនសង្ស័យបានជិះម៉ូតូមកបម្រុងចូលក្លឹបតែត្រូវជនជាតិថៃចំនួនមួយក្រុមទៀតបានជួបគ្នារួចឈ្លោះប្រកែកគ្នាដោយនិយាយថាជនសង្ស័យមានកាំភ្លើង ពេលនិយាយបែបនេះរួចក៍ត្រូវបានសន្តិសុខស្ដាប់ឮក៏រាយការណ៍ជូនដល់សមត្ថកិច្ច ចុះទៅពិនិត្យ និងធ្វើការឆែកឆេរទៅលើខ្លួន និងម៉ូតូរបស់ជនសង្ស័យក៏ប្រទះឃើញថ្នាំញៀនមួយចំនួន និងអាវុធខ្លីមួយដើម។
-ជនសង្ស័យឈ្មោះPHATHARA SAETHEN ភេទប្រុស ខែឆ្នាំកំណើតៈ១០.១០.២០០១ លិខិតឆ្លងដែនលេខAC4081498 សុពលភាពៈ០៣.១០.២០២៧ ចំនួន ០១នាក់ ជាជនជាតិថៃ មានទីលំនៅបណ្ដោះអាសន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន ។
សមត្តកិច្ចបានបន្តទៀតថា÷ក្រោយពីកើតហេតុ វត្ថុតាងប្រមូលបានមាន:
-ម្សៅសថ្លាដែលសង្ស័យជាសារធាតុញៀន ចំនួន ២៤កញ្ចប់តូច(ទម្ងន់២០.៩២ក្រាម ថ្នាំសុទ្ធ)
- ថ្នាំក្រវី ប្រភេទគ្រាប់រូបតុក្កតាចំនួន ០៨ គ្រាប់
- ថ្នាំក្រវីគ្រាប់ចំនួន ១ គ្រាប់
- ថ្នាំក្រវី ប្រភេទទឹក ចំនួន ០៣ កញ្ចប់
- បារីអេឡិចត្រូនិច ចំនួន ០១ ដើម
- កាំភ្លើងខ្លីចំនួនមួយដើមម៉ាក BLOY មួយដើម (កាំភ្លើងកែច្នៃ) បង់ចំនួន ១ និងគ្រាប់ចំនួន ៨គ្រាប់
- ម៉ូតូ១គ្រឿងម៉ាក P C X ពណ៌ស ស្លាកលេខភ្នំពេញ 1HZ2406
+បច្ចុប្បន្ន : ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ ដ,ស សារឿន