ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ ២០២៣ កម្លាំងជំនាញ នៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានចុះទៅធ្វើការសាកសួរ និងឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ០៣នាក់ ។
នគបាលបានឲ្យដឹងថា ជនជាតិវៀតណាមទាំង ០៣នាក់ ខាងលើ បានបើករ៉ឺម៉កដឹកកូនឈេីពីប្រទេសវៀតណាម យកមកលក់នៅតាមផ្លូវ 21B ក្បែរហ្គារ៉ាសសាំងមួយកន្លែង ដោយមិនមានឯកសារ ឬលិខិតឆ្លងដែនត្រឹមត្រូវ បានឆ្លងដែនដោយខុសច្បាប់ចូលមកលក់ដូរក្នុងប្រទេសកម្ពុជា។
សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ជនជាតិវៀតណាមខាងលើ៖ ១- ឈ្មោះ NGUYÉN VAN TRI ភេទប្រុស អាយុ ៤១ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លិខិតឆ្លងដែន (គ្មាន), ២- ឈ្មោះ TRÂN HÂI DÂNG ភេទប្រុស អាយុ ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លិខិតឆ្លងដែន (គ្មាន) និង ៣- ឈ្មោះ NGUYÉN VÃN GIĀU ភេទប្រុស អាយុ ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លិខិតឆ្លងដែន (គ្មាន )។
បច្ចុប្បន្ន ជនជាតិវៀតណាមទាំង ០៣នាក់ សមង្ថកិច្ចកំពុងស្នើគោលការណ៍បញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕