ភ្នំពេញ៖ ជុំវិញករណីប្រទះឃើញសពនារីកម្មការិនីម្នាក់ចង.សម្លាប់ខ្លួននៅក្នុថបន្ទប់ជួយបង្កការភ្ញាក់ផ្អើលកាលពីមិ្សលមិញនោះ គឺជាអំពើឃាតកម្មដែលបង្កឡើងដោយជនសង្ស័យត្រូវជាសង្សារយកខ្នើយខ្ទប់ដង្ហើយបណ្តាលឲ្យស្លាប់ បន្ទាប់មកទើបយកសពទៅព្យួរកដើម្បីបន្លំភ្នែកសមត្ថកិច្ច។ នេះបើយោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស៊ីម រ៉ាឌី អាយុ ១៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ 12C ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីត ភូមិសំបួរ ឃុំព្រៃគុយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។
នារីរងគ្រោះត្រូវបានសាច់ញាតិប្រទះឃើញចង.កស្លាប់ក្នុងបន្ទប់បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ នៅភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីឈ្មោះ លំ តាំងយី អាយុ ៤៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១៥នាទី ពេលចេញពីធ្វើការគាត់អត់ឃើញកូនស្រីត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ។ ដោយសារបាត់កូនស្រីបែបនេះក៏តេទូរសព្ទចំនួន ០២ដង ប៉ុន្តែគ្មានអ្នកទទួល និងបានដើររកព្រមទាំងសាកសួរមិត្តភក្តិក៏គ្មានដំណឹងសោះ។
ម្តាយនារីកម្មការិនីរងគ្រោះ បានប្រាប់នគរបាលទៀតថា លុះរហូតមកដល់ថ្ងៃទី០៧ ខែធ្នូ គាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមេីលនៅបន្ទប់ជួលលេខ ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវជាសង្សាររបស់កូនស្រីរបស់គាត់ឈ្មោះ ផា ភេទប្រុស តែទ្វារចាក់សោខាងក្រៅ និងមានមានជះក្លឹនស្អុយមកក្រៅទើបចុចពិលមេីលឃេីញកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹក។
ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសបានចុះពិនិត្យសពនារីរងគ្រោះ និងជុំវិញកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ដោយបានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានឃាតកយកខ្នេីយខ្ទប់ច្រមុះរួចយកទៅព្យួកនៅបន្ទប់ទឹករួចគេចខ្លួនបាត់។
បច្ចុប្បន្នសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនដៃដល់ត្រូវបានកម្លាំងជំនាញ ធ្វើការរស្រាវជ្រាវ និងចាប់ខ្លួនបាននៅក្នុងស្រុកក្រឡាញខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ៕