ខេត្តបន្ទាយមានជ័យ៖ បុរសចរិតស្រីម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងទ្វារផ្ទះរហូតមានក្លិនស្អុយ ដែលសាកសពត្រូវបានគេបានគេប្រទះឃើញកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នគរបាលក្រុងសិរីសោភ័ណបានប្រាប់ថាៈ ជនរងគ្រោះដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួននេះមានឈ្មោះ ម៉ោង រិទ្ធីមុន្នីវង្ស ភេទប្រុស(មានចរិតស្រី) អាយុ៣៣ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលបន្តថា៖ ក្រោយទទួលបានព័ត៌មាននេះហើយ កម្លាំងនគរបាលជំនាញបានចុះមកពិនិត្យនិងធ្វើកោសលវិច័យសពជនរងគ្រោះដែលស្លាប់ដោយមានខ្សែចងជាប់នឹងក ហើយនិងមានពាក់អាវសប៉ាក់និងសំពត់ហូលពណ៌ខៀវចងកជាប់ទៅមេទ្វារបិទបើក។សពនេះអាចស្លាប់ក្នុងចន្លោះ៣ទៅ៤ថ្ងៃមកហើយទើបបណ្តាលឱ្យមានក្លិនស្អុយ។
តាមការពិនិត្យពីមន្ត្រីជំនាញដែលមានមន្ត្រីពេទ្យនិងកម្លាំងនគរបាលផ្នែកធ្វើកោសលវិច័យជនរងគ្រោះដែលជាបុរសមានចរិតស្រីហើយដែលស្លាប់ដោយចងកសម្លាប់ខ្លួន ដោយមិនទាន់បានដឹងពីមូលហេតុនៅឡើយទេ។
បុរសជាឪពុកឈ្មោះ កៅ ចំរើន អាយុ៦៣ឆ្នាំបានឱ្យដឹងថា៖ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣គាត់បានទូរស័ព្ទទៅជនរងគ្រោះប្រាប់ថាទៅផ្សាររ៉ុងក្លឿប្រទេសថៃទៅរកទិញទំនិញ ហើយគាត់បានទៅដាក់បាយឆ្កែពេលត្រឡប់មកផ្ទះវិញ ដោយមិនបាននៅផ្ទះជាមួយកូនជាជនរងគ្រោះនោះទេ គឺជនរងគ្រោះរស់នៅផ្ទះម្នាក់ឯង លុះមកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ដោយទូរស័ព្ទមិនទទួលបានក៏ទៅដាក់បាយឆ្កែហើយទៅមើលកូនឃើញស្លាប់ដោយចងកក្នុងផ្ទះ ទើបរាយការណ៍ជូនអាជ្ញាធរចុះទៅពិនិត្យ។ ក្រោយពិនិត្យរួចកម្លាំងសមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕