ភ្នំពេញ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពច្របាច.ក និងយកខ្នើយខ្ទប់ដង្ហើមសម្លាប់នារីជាសង្សានៅខណ្ឌពោធិ៍សែនជ័យ រួមបានរត់គេចខ្លួនទៅសារភាព និងប្រគល់ខ្លួនឱ្យសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានសារភាពថា «មុខឈានដល់ការសម្លាប់នារីជាសង្សាខ្លនបានទូរសព្ទណាត់នាងឱ្យមកជួបក្នុងបន្ទបជួល ដើម្បីនិយាយគ្នា និងបានសុំមើលទូរសព្ទ ប៉ុន្តែនាងមិនឱ្យទើបមានការប្រតាយប្រតប់ និងរុញបណ្តាលឱ្យនាងដួលទៅលើឥដ្ឋ ទើបយកខ្ចើមខ្ទប់មុខ ព្រមទាំងច្របាច់.ករហូតដល់ស្លាប់ទើបលើកសពទៅព្យរនៅមាត់ទ្វបបន្ទប់ទឹកតែម្តង»។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បាននាំខ្លួនពីខេត្តសៀមរាប ដល់អធិការដ្ឋានកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណជាង ១១ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅមាន ករណីឃាតកម្មមួយបានកើតឡើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ថិតក្នុងបន្ទប់ជួល នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស៊ីម រ៉ាឌី ភេទស្រីអាយុ ១៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ១២C ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិសំបួរ ឃុំព្រៃគុយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនដៃដល់ឈ្មោះ ភុំ ផា ភេទប្រុស អាយុ ២០ឆ្នាំ នៅបន្ទប់ជួលលេខ ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិគរគីកណ្តាល ឃុំលំលង ស្រុកអន្លុងវែង ខេត្តបន្ទាយមានជ័យ។
ស្ត្រីឈ្មោះ លំ តាំងយី អាយុ ៤៣ឆ្នាំ ត្រូវជាម្តាយនារីគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១៥ នាទី មិនឃើញកូនស្រីចេញពីធ្វើការត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ ពេលនោះគាត់បានតេទូរសព្ទ ចំនួន ០២ដងគ្មានអ្នកទទួល និងខំដើររកក៏មិនឃើញ។ លុះរហូតមកដល់ថ្ងៃទី០៧ ខែឆ្នាំដដែល ក៏បបួលបងប្អូនជីដូនមួយមកមើលនៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ដែលជាបន្ទប់សង្សាររបស់កូនស្រីឈ្មោះ ផា តែទ្វារចាក់សោខាងក្រៅ និងមមានជះក្លឹនស្អុយរូបគាត់ក៏ចុចពិលអើតមើលប្រទះឃើញកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹក ទើបរាយការណ៍ទៅសមត្ថកិច្ច។
រហូតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ជនដៃដល់មានឈ្មោះ ភុំ ផា បានចូលខ្លួនទៅសារភាពនៅអធិការដ្ឋានគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានប្រគល់ជួនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចំាំណាត់ការតាមនិតិវិធី ព្រោះជាម្ចាស់ករណីផ្ទាល់។
បច្ចុប្បន្ន ឃាតករដៃដល់សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕