2023-12-09 13:03
684

ភ្នពេញ៖ អ្នកផលិតមាតិកា (វីដេអូ)នទាក់ទាញអ្នកទស្សនាយកមកបង្ហោះលើបណ្ដាញសង្គម Facebook page (MMO) ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ 
    ប្រភពព័ត៌មានពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញ និងសម្របសម្រួលនិតិវិធីដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ នៅ  ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង បង្កឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសន្តិសុខសង្គម ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង។ 
   ការផលិតមាតិកាបែបនេះ បានធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំ យ៉ាង ខ្លាំង  លើ ការ ធានា សន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ  ដែល អាច បង្ក ចលាចល ក្នុង សង្គម ។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ 
   នាយកដ្ឋាន សូម ក្រើនរំលឹក ដល់ សាធារណជន ទាំង អស់ ត្រូវ ពិនិត្យ  និង វិនិឆ័យ ឲ្យ បាន ច្បាស់ មុន ផលិត  ឬ ផ្សព្វផ្សាយ ព័ត៌មាន មិន ច្បាស់លាស់  ឬ ព័ត៌មាន ក្លែងក្លាយ ដែល អាច ធ្វើ ឲ្យ សាមី ខ្លួន បំពាន លើ ច្បាប់  ត្រូវប្រឈមមុខការផ្តន្ទាទោសផងដែរ៕