2023-12-11 12:26
373

ភ្នំពេញ៖ ក្រុមជនសង្ស័យជាជនជាតិចិន ចំនួន ០៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយដោយចេតនា មានស្ថានទម្ងន់ទោស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី។
​​​   ករណីឃាត់ខ្លួនជនសង្ស័យជនជាតិទាំង ០៩នាក់ ខាងលើ ធ្វើឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី ស្ថិតត្រង់ចំណុច ផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២ ក្នុងភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
   តាមប្រភពព័តមាន បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៩នាក់ ពីបទ: ហិង្សាដោយចេតនា ប្រើកាំបិតបុ័ងតោកាប់ បង្ករបួសស្នាមលើគូទំនាស់។
   ប្រភពបន្តទៀតថា ជនសង្ស័យ ចំនួន ០៩នាក់ ដែលឃាត់ខ្លួន រួមមាន៖ ១- ឈ្មោះ WU TSUNG HING ភេទប្រុស សញ្ជាតិចិន, ២- ឈ្មោះ LAZARE ភេទប្រុស សញ្ជាតិកាំម៉ូរ៉ូន, ៣- ឈ្មោះ YANG SHANG LIN ភេទប្រុស សញ្ជាតិចិន, ៤- ឈ្មោះ LIN WEI TING ភេទប្រុស សញ្ជាតិចិន, ៥- ឈ្មោះ WU TING SHENG ភេទប្រុស សញ្ជាតិចិន, ៦- ឈ្មោះ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន, ៧- ឈ្មោះ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន, ៨- ឈ្មោះ WEI MIN KAI ភេទប្រុស សញ្ជាតិចិន  និង ៩- ឈ្មោះ ឈិន ម៉េង ភេទប្រុស  សញ្ជាតិចិន។
   ក្នុងប្រតិបត្តិការបង្ក្រាបជនជាតិចិន សមត្ថកិច្ចដកហូតវត្ថុ រួមមាន ទូរសព្ទដៃ ០៩គ្រឿង, កាំភ្លើងខ្លី ០១ ដើម ម៉ាក LOCK-១៩ ពណ៌ខ្មៅ បង់ចំនួន ០១, គ្រាប់កាំភ្លើង ចំនួន ១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ឌខ្មែរ ០១សន្លឹក, កាតគ្រីសម្គាល់រថយន្ត ០១សន្លឹក, ប័ណ្ណបើកបរ ០១សន្លឹក, ប័ណ្ណសម្គាល់ការងារ ០១សន្លឹក, កាតធនាគា០៥, កាតកាន់កាប់កាំភ្លើង ០១ និង ប្រាក់ ១ ៥០០ដុល្លារ។
   បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ កម្លាំងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕