2023-12-17 11:50
587

ភ្នំពេញ​៖​ កុមារីម្នាក់ រងការវាធ្វើដំធ្វើទារុណកម្មពីសំណាក់ម្តាយធំ និងជីដូន ដោយយកក្រមាចងដៃចងជើង ទះកំភ្លាង និងជិះជាន់យ៉ាងសាហាវឃោរឃៅបំផុតក្រៅរបងមុខផ្ទះ ប៉ុន្តែក្រោយពេលសមត្ថកិច្ចហៅយកទៅសួរនាំឆ្លើយថា «ការវាយ និងចងដៃចងជើងក្មេងស្រីនោះ ព្រោះតែពួកគាត់ខឹងប្រដៅមិនស្តាប់»។ 

 ករណីធ្វើទារុណកម្មលើកុមារយ៉ាងឃោរឃៅនេះ បាន​កើត​ឡេីង​នៅវេលាម៉ោង​ ០៩និង៣០នាទី​យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ត្រង់ចំណុចផ្ទះលេខ ៣០៩​K ផ្លូវ​បេតុង​ ក្រុម​៥​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ 

 ក្រោយពេលកើតមានករណីខាងលើ ស្ត្រី​ចំនួន ២នាក់ ​ត្រូវ​ជាអ៊ុំ និងជីដូន​ ត្រូវ​បាន​សមត្ថកិច្ចអញ្ចេីញទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​១​  បន្ទាប់ពីវីដេអូ​នៃអំពើទារុណកម្មលើកុមារី​ ត្រូវបានបង្ហោះចែកចាលលើបណ្តាញសង្គមបង្កកា​រភ្ញាក់ផ្អេីល​យ៉ាថខ្លាំង 

 តាមស្ត្រី​បង្កហិង្សាលើក្មេងស្រី បាន​ប្រាប់​ប៉ូលិសឱ្យ​ដឹង​ថា «​សកម្មភាព​គាត់​ធ្វើ​នោះ គឺជា​ការ​អប់រំ​ក្មួយ និង​ចៅ​គាត់​តែ​ប៉ុណ្ណោះ ពុំ​មាន​ចេតនា​ប្រើ​ហិ​ង្សា ឬ​ធ្វើ​ទា​រុ​ណ​ក​ម្ម​ទៅ​លើ​ក្មួយ និង​ចៅ​គាត់​នោះ​ទេ​។ ដោយសារ​តែ​កុមារី​រង​គ្រោះ​មាន​អាយុ​ត្រឹមតែ​ ០៦​ឆ្នាំ​ ជា​ក្មេងរ​ពិស​ខ្លាំង និង​រៀន​ខ្សោយ​នៅ​សាលា ហើយ​តែងតែ​បង្ករឿង រហូត​អ្នកគ្រូ​ស្តីបន្ទោស​ឲ្យពួក​គាត់​ជា​អាណាព្យាបាល​ទៀត​ផង​»​។ 

 ក្មេងស្រីរងគ្រោះមានឈ្មោះ យ ស.វ.ល.ស ភេទស្រី អាយុ ០៦ឆាំ្ន មុខរបរសិស្ស ស្នាក់នៅជាមួយអ៊ុំស្រី និងជីដូន ផ្ទះលេខ ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដែលទទួលរងនូវអំពើហិង្សាពីសំណាក់ម្តាយធំ និងជីដូន។ 

 ក្រោយកើតហេតុ ជនសង្ស័យឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ ត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនយកមកធ្វើការសាកសួរ។ 

 ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយ ចំនួន ០៤នាក់ហូបបាយជុំគា្ន នៅក្នុងនោះ ក៏មានក្មេងស្រីរងគ្រោះផងដែរ។ ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះ។ 

 ប្រភពបន្តទៀតថា ក្មេងស្រីជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះធើ្វឱ្យជនសង្ស័យកាន់តែខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើង. ចងដៃជនរងគ្រោះឱ្យដេកផ្កាប់មុទៅនេងដីហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើងរួចដើរចូលក្នុងផ្ទះវិញ បិទទា្វររបងផ្ទះ។ ចំណែកជនរងគ្រោះនៅតែស្រែកយំធ្វើឱ្យជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លាងជនរងគ្រោះចំនួន ០៣ ដៃទៅលើផ្ទៃមុខថែមទៀត។ 

 បច្ចុប្បន្នស្ត្រីខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕