(កែប)៖ នៅព្រឹកថ្ងៃ១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ី វ៉ាន់ ប្រធានក្រុមគ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី៦ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងទទួលបានការផ្តល់កិត្តិយសចូលរួមពី សំណាក់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីអាហារសាមគ្គី ដែលរៀចំដោយគណៈគ្រប់គ្រងនៃ អ.ម.ត ក្រុម ៦។
ក្នុងឱកាសនៃការបើកកម្មវីធីទស្សនកិច្ចសិក្សា ដែលមានការចូលរួមពីនិស្សិតចំនួនប្រមាណ ១៧០នាក់ ដឹកនាំដោយសាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យបញ្ញាជាតិ លោកបណ្ឌិត ម៉ី វ៉ាន់ បានថ្លែងអំណរគុណ សម្តេចបរវធិបតីប្រធានសមាគម ដែលតែងតែយកចិត្តទុកដាក់ អាណិតស្រលាញ់ដល់និសិ្សត និងអរគុណក្រុមការងារដែលខិតខំលះបង់ ទាំងពេលវេលា កំលាំងកាយចិត្ត និងធនធានដើម្បីរៀបចំកម្មវិធីនេះឡើង។
ឆ្លៀតឱកាសនេះដែរ លោកបណ្ឌិត គុណ ញឹម ក៏បានផ្តល់ឱវាទណែនាំដល់ប្អូនៗនិស្សិត ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍនិងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡលង។ ទស្សនកិច្ចសិក្សានេះ គឺមានគោលបំណងរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងក្រុមនិស្សិតដែលបានទទួលអាហារូបករណ៍ពី អ.ម.ត. ឱ្យប្អូនៗនិស្សិតបានសម្រាកលំហែពីការសិក្សា ក៏ដូចជាបានផ្តល់ពេលវេលាឱ្យនិស្សិត អ.ម.ត. បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព ស្រលាញ់រាប់អាន និងចេះជួយយកអាសារគ្នាទៅវិញទៅមក។
ទស្សនកិច្ចសិក្សាបានបញ្ចប់ដោយភាពរីករាយ និងភាពសាមគ្គី ជាទីបញ្ចប់និស្សិតទាំងអស់បានប្តេជ្ញាថា នឹងត្រឡប់ទៅខិតខំសិក្សាដើម្បី តបស្នងគុណដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អាហារូបករណ៍ ដល់ខ្លួន៕