ភ្នំពេញ៖ ក្រុមសកម្មជន និងសាមាជិកបក្សភ្លើងទៀន ជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅមុខស្នាក់ការកណ្តាល ដើម្បីធ្វើការតវ៉ា ព្រមទាំងទាមទាឲ្យលោកនទាវ វណ្ណុល ជាប្រធានគណបក្សភ្លើងទៀន និងលោក លៅសុធារ៉ាយុតត្តិ ចុះចេញពីតំណែង។
ការតវ៉ាបណ្តេញមេដឹកនាំបក្សប្រឆាំងចុះចេញពីតំណែងរបស់សមាជិកខាងលើ កើតមានឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះ។
សមាជិក សមាជិកា គណបក្សភ្លើងទៀន រាប់រយនាក់បានមកតវ៉ានៅមុខស្នាក់ការកណ្តាល ស្ថិតនៅក្នុងវិមានពិភពថ្មីសែនសុខ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីតវ៉ាទាមទារទម្លាក់ លោក ទាវ វណ្ណុល ចេញពីប្រធានគណបក្សភ្លើងទៀន។
ការតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីលោកទាវ វណ្ណុល ប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌បំផុត។
ជាមួយគ្នានេះ សមាជិក និងថ្នាក់ដឹកនាំនៅមូលដ្ឋាន ស្នើឲ្យលោក ទាវ វណ្ណល និងលោក លី សុធារ៉ាយុត្តិ ចុះចេញពីតំណែងក្នុងគណបក្សដោយឥតលក្ខខណ្ឌចាប់ពីថ្ងៃនេះតទៅ៕