2024-01-25 07:01
279

ខេត្តបាត់ដំបង៖     នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹង ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរតង) ០១លើក នៅចំណុចក្រុម០៨ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៤ ខែមករាម្សិលមិញ។ 
   លោកអធិការស្រុកបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ៖ ១-ឈ្មោះ ប៉ិញ ឈួយ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់ផ្ទះ) ។ ២-ឈ្មោះ វឿន សាវ៉ន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ជឿង សារ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ផាត ពិសី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ៖
-បៀរតងចំនួន ១១២សន្លឹក 
-កំរាលភួយចំនួន០១ 
-កន្ទេលចំនួន០៣ ។
   ពេលនាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕