2024-01-26 10:01
238

ខេត្តស្វាយរៀង៖ ហេតុការណ៍ នេះបានកើតឡើង កាលវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤  ភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងម្ចាស់ តូបលក់ស្បែកជើង នាំគ្នាជួយអន្តរាគមន៍និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយយករថយន្តបាញ់ទឹកពន្លត់ អកុសល ហួសពេលទៅហើយ ខណៈភ្លើងឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់តូបមានឈ្មោះ  គង់ វេហាស៍ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបន្តថា សម្ភារ:ខូចខាតតូបលក់ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសី ដែលមានបណ្តោយ១២ម៉ែត្រគុណនិង ទទឹង៥ម៉ែត្រខូចខាត ឆេះទាំងស្រុង។
ស្បែកជើងគ្រប់ប្រភេទ គិតជាទឹកប្រាក់ប្រហែល១០.០០០$(មួយម៉ឺនដុល្លារ) ។

តាមម្ចាស់តូប បានប្រាប់សមត្ថកិច្ចមូលដ្ឋានថា មុនកើតហេតុគាត់បានលក់ស្បែកជើង ដូចធម្មតា រហូតដល់ល្ងាច ក៏បានបិទតូប ហើយក៏បានអុជធូបសែនផ្លែឈើ ពីព្រោះជា ថ្ងៃសីល៍ ។

ក្រោយមក ម៉ោងកើតហេតុស្រាប់តែ នៅក្នុងតូបមានភ្លើងឆេះ ទើបបង្កការមានភ្ញាក់ផ្អើល ដល់អ្នកភូមិ នាំគ្នាជួយអន្តរាគមន៍ដងទឹកពន្លត់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន យករថយន្តបាញ់ពន្លត់ អកុសល ហួសពេលទៅហើយ ខណៈភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បានត្រឹមសោកស្ដាយ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា មូលហេតុ  ដោយសារ មានការធ្វេសប្រហែស ដោយ ឆេះឆ្លងពីភ្លើងធូប ដុតទុកចោល ទើបបង្កជាអគ្គិភ័យកើតឡើងប៉ុន្តែមិនបណ្ដាលអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕