ស្វាយរៀង៖ ពិតជាថ្លើមធំមែន! រថយន្តកុងតឺន័រដឹកជញ្ជូនសាច់បង្កក ចំនួន ០៤គ្រឿង នាំចូលមកពីប្រទេសវៀតណាម បានយ៉ាងរលួនមិនមានការទប់ស្កាត់ បែរត្រូវសមត្ថកិច្ចចាប់បាន នៅស្រុករមាសហែក តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយ។
លោក ខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានវប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកថា នៅយប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ រថយន្តកុងតឺន័រដឹកសាច់បង្កក ចំនួន ០៤គ្រឿង ត្រូវបានឃាត់ និងបើរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការតាមផ្លូវច្បាប់។
តាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា រថយន្តកុងតឺន័រដេកសាច់បង្កកទាំង ០៤គ្រឿងនេះ គឺនាំចូល និងឆ្លងកាតតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណា «បាវិត» ក្រុង-ខេត្តស្វាយរៀង និងបានធ្វើចរាចរណ៍តាមផ្លូវវាងចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ឃាត់ក្រោមការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាដំបូងខេត្តស្វាយរៀង។
ពាក់ព័ន្ធនឹងករណីនេះ លោក ដា រា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តស្វាយរៀង បានឆ្លើយយ៉ាងខ្លីថា លោកកំពុងធ្វើកិច្ចការងារនេះ ជាប់រវល់ និងមិនបានបង្ហាញពីលទ្ធផលការឃាត់ និងពិនិត្យជាក់ស្ដែងទៅលើកុងតឺន័រដែលផ្ទុកសាច់បង្កកទាំង ០៤គ្រឿងនោះទេ៕