រដ្ឋធានីសាណា ៖ កងទ័ពសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានបង្កើនការវាយប្រហារយ៉ាងខ្លាំង ទៅលើគោលដៅជាច្រើនរបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន ក្រោយពេលក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់ មួយនេះ បាននិងកំពុងតែបង្កអសន្ដិសុខដល់ផ្លូវដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក នៅក្នុងសមុទ្រក្រហម។
បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា រលកវាយប្រហារថ្មី បានកើតឡើង ស្របពេលក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន បន្ដកំណត់គោលដៅទៅលើនាវានានា ពាក់ព័ន្ធនឹងអ៊ីស្រាអែល ជាមួយនឹងការទាមទារឲ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានវាយប្រហារទៅលើទីតាំងជាច្រើន គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន។ នេះជារលកវាយប្រហារថ្មីរបស់ប្រទេសមហាអំណាចលោកខាងលិច ប្រឆាំងនឹងក្រុមឧទ្ទាមប្រដាប់អាវុធមួយនេះ ដែលបានកំពុងតែកំណត់គោលដល់ទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល នៅក្នុងការបង្ហាញអំពីសាមគ្គីភាពរបស់ពួកគេ ជាមួយនឹងប៉ាឡេស្ទីន។
បន្ថែមពីលើការវាយប្រហារ កាលពីថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នោះ ទីបញ្ជាការ កណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ក៏បានវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងនាវារបស់ ក្រុមឧទ្ទាមហ៊ូធី ដែលត្រូវបានរៀបចំឡើង សម្រាប់បាញ់ប្រហារប្រឆាំងនឹងនាវា នៅសមុទ្រក្រហម កាលពីព្រឹកថ្ងៃអាទិត្យ (ទី៤ ខែកុម្ភៈ)។ ការវាយប្រហាររបស់ឧទ្ទាមហ៊ូធី ទៅលើកប៉ាល់ជាច្រើន បានភ្ជាប់ជាមួយនឹងអ៊ីស្រាអែល នៅច្រកតូចចង្អៀតបាបអាល់-ម៉ាន់ដេប (Bab al-Mandeb) ស្ថិតក្នុងសមុទ្រក្រហម។ សកម្មភាពរបស់ពួកឧទ្ទាមមួយនេះ បាន និង កំពុងតែរំខានដល់ផ្លូវដឹកជញ្ជូនពាណិជ្ជកម្មរបស់ពិភពលោក រហូតទាក់ទាញនូវការឆ្លើយតបរបស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស។
ចាប់តាំងពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមក ក្រុមឧទ្ទាមហ៊ូធី បានបាញ់ មីស៊ីលចេញពីយន្តហោះគ្មានមនុស្សបើកឬ ដ្រូន និងការវាយប្រហារតាមទូក រាប់សិបលើក ប្រឆាំងនឹងនាវាពាណិជ្ជកម្ម ដោយភ្ជាប់នាវាទាំងនោះ ជាមួយនឹងអ៊ីស្រាអែល ដោយបន្ថែមពីលើនាវាចម្បាំងយោធាអាមេរិក និងចក្រភពអង់គ្លេស ជាមួយនឹងគោលដៅ ដែលបានចែង ថា ត្រូវបញ្ឈប់សង្គ្រាមដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល នៅលើតំបន់ ហ្កាហ្សា។ ក្រុមឧទ្ទាមហ៊ូធី ក៏បានទាមទារឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ដែលប្រជាជន ជិត២លាន៣សែននាក់ កំពុងតែប្រឈមនឹងភាពអត់ឃ្លាន៕