2024-02-08 10:02
207

ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យទាំង០៣នាក់ខាងលើនេះ រួមមាន ទី ១-ឈ្មោះ ផា សុភ័ក្ត្រ ភេទប្រុស អាយុ៤៤ឆ្នាំ ទី ២-ឈ្មោះ គីម លឹម ភេទប្រុស អាយុ៣២ឆ្នាំ, និងទី៣-ឈ្មោះ ចាន់ ធីម ភេទប្រុស អាយុ២២ឆ្នាំ។

សូមរំលឹកថាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០៣នាក់ បានចូលលួច ខ្សែភ្លើង កាមេរ៉ា និងសម្ភារៈផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះជាម្ចាស់ផ្ទះបានប្តឹងផ្ទាល់មាត់ទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថខ័ណ្ឌទួលគោក ហើយសមត្ថកិច្ចអាវុធហត្ថបានចុះទៅពិនិត្យនិងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ខាងលើនេះតែម្តង ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ខាងលើនេះ បានឆ្លើយសារភាព ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារ:នៅទីតាំងខាងលើនេះពិតប្រាកដមែន បន្ថែមពីនេះជនសង្ស័យបានប្រាប់ថាកន្លងទៅពួកគេ ធ្លាប់បានធ្វើសកម្មភាពលួចជាច្រើនលើកច្រើនសារ ហើយបានប្រើប្រាស់ថ្នាំញៀនផងដែរ ។