(កំពត) ៖ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤- កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូប្រមាណជិត១០នាក់បានឃើញអគ្គីភ័យឆាបឆេះ គំនសំរាមមួយកន្លែងនៅក្នុងដីឡូត៍។
បានដឹកនាំដោយលោកអនុសេនីយ៍ឯកលោក យាន ប៊ុនធឿន នាយសេនាធិការស្រុកទឹកឈូ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការចង្អល់បង្ហាញ ពីលោកវីរៈសេនីយ៍ឯក នូ គឹមវុទ្ធី មេបញ្ជាការរង និងជាមេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តកំពត ភ្លាមនោះកម្លាំងបានចុះមកដល់ចំណុចទីតាំងអគ្គីភ័យកំពុងឆាបឆេះខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង និងបានប្រើប្រាស់ទឹកបាញ់ ពន្លត់អគ្គីភ័យអស់ចំនួន០៣រថយន្ត
- ជាមួយគ្នានោះក៏មានកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃឃ្មុំចុះជួយពន្លត់ផងដែរ
- សូមបញ្ជាក់ថាករណីអគ្គីភ័យឆាបឆេះខាងលើនេះ មិនមានខូចខាតប៉ះពាល់ដល់ដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋណាមួយឡើយ
- មហាជនក៏ដូចជាប្រជាពលរដ្ឋ
សូមថ្លែងអំណរអរគុណចំពោះកងកម្លាំងពន្លត់អគ្គីភ័យទាំងពីរប្រភេទ ដែលបានយកចិត្តទុកដាក់ និងការពារសុវត្ថិភាពរបស់
ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាករណីអគ្គីភ័យឆាបឆេះនេះជាដើម។(សឹង រ៉ាត់)