2024-02-09 06:02
300

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវ ខេត្ដលេខ៣១៥ក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិត្រពាំងរុនទី២ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។

យ៉ាងហោចណាស់បុរសម្នាក់ស្លាប់និងរបួសម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នាផ្អើលអ្នកភូមិទាំងក្បាលព្រលប់នៅស្រុករមាសហែក។
យោងតាមសមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ ព្រឹម ធី  អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំត្រពាំងស្ដៅ  ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដា  សេ១២៥ពណ៌ខ្មៅ ឆ្នាំផលិត ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១X៦៤៧០។

ចំណែកអ្នករងរបួសមានឈ្មោះ រស់ សម្ភ័ស អាយុ ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ បឹងម្នង ឃុំ ម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដា  សេ125 ពណ៌ខ្មៅ ឆ្នាំផលិត 2020 ពាក់ស្លាកលេខ ភ្នំពេញ 1IQ-0478 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា  សេ១២៥ពណ៌ខ្មៅ ឆ្នាំផលិត ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១X៦៤៧០ដោយធ្វើដំណើរ ពីទិសខាងជើងមកត្បូង មិនប្រកាន់ស្ដាំក៏បុកជាមួយ ម៉ូតូម៉ាកហុងដា  សេ125 ពណ៌ខ្មៅ ឆ្នាំផលិត 2020 ពាក់ស្លាកលេខ ភ្នំពេញ 1IQ-0478 ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។

ក្រោយមកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕