2024-02-29 01:02
99

រដ្ឋធានីម៉ានីល៖ រហូតមកដល់ពេល បញ្ហាប្រឈមមុខជាមួយនឹងភូមិសាស្រ្ដនយោបាយកំពុងតែតានតឹងខ្លាំងឡើង ហើយឥឡូវ លោកប្រធានាធិបតី ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) បានប្រកាសអំពីហ្វីលីពីន កំពុងតែប្រឈមមុខ នៅលើសមរភូមិ នៃជម្លោះ នៅសមុទ្រចិនខាងត្បូង។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កលាពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន បានប្រាប់ដល់សភាអូស្រ្ដាលី កាលពីថ្ងៃព្រហស្បតិ៍ អំពីប្រទេសរបស់គាត់ កំពុងតែស្ថិត នៅលើសមរភូមិប្រយុទ្ធ សម្រាប់សន្ដិសភាព នៅក្នុងតំបន់ ហើយលោកប្រធានាធិបតី បានសន្យាដោះស្រាយ តាមរយៈស្វែងរកការគាំទ្រ នៅក្នុងការដោះស្រាយជម្លោះដែនសមុទ្រ ជាមួយនឹងប្រទេសចិន។

ជាមួយនឹងវត្ដមានរបស់កងនាវាចម្បាំងរបស់ចិន ត្រូវបានរកឃើញនៅក្នុងដែនទឹក នៃឆ្នេរសមុទ្រហ្វីលីពីន នោះ លោកប្រធានាធិបតីម៉ាកូស  បានប្រាប់ដល់សមាជិកសភាអូស្ត្រាលី ថា «ឥឡូវនេះ ហ្វីលីពីន បានរកឃើញ ថា ហ្វីលីពីន កំពុងតែស្ថិតនៅលើសមរភូមិ ប្រឆាំងនឹងសកម្មភាពបំផ្លាញសន្តិភាព និង ស្ថិរភាព នៅក្នុងតំបន់  ហើយវាជាការគំរាមកំហែងដល់ជោគជ័យ នៅក្នុងតំបន់ ផងដែរ»។

ស្របគ្នានេះដែរ លោកប្រធានាធិបតីម៉ាកូស បានសង្កត់ធ្ងន់ ថា «ខ្ញុំប្ដេជ្ញាការពារអធិបតេយ្យភាពរបស់ហ្វីលីពីន។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យមហាអំណាចបរទេសណាមួយ លេបត្របាក់យកទឹកដីរបស់ខ្លួន សូម្បីតែមួយមិល្លីម៉ែត្រ។ បញ្ហាប្រឈម ដែលយើងប្រឈមមុខ អាចជាទម្រង់មួយ ប៉ុន្តែមានទម្រង់ស្មើគ្នា គឺការដោះស្រាយរបស់យើង។ យើងនឹងមិនផ្តល់លទ្ធផលឲ្យនោះឡើយ»។

សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសជាច្រើន ហើយវាផ្តល់ផ្លូវដ៏សំខាន់ សម្រាប់ការនាំចូល និង នាំចេញឥន្ធនៈសំខាន់ៗ ស្បៀងអាហារ និង ការធ្វើពាណិជ្ជកម្ម ទៅកាន់ពិភពលោក។ ដោយឡែកលំហូរពាណិជ្ជកម្ម ឆ្លងកាត់សមុទ្រចិនខាងត្បូង មានទំហំទឹកប្រាក់ ប្រហែល៣ពាន់ពាន់លានដុល្លារអាមេរិក នៅក្នុងមួយឆ្នាំៗ។

សហរដ្ឋអាមេរិក បានដើរនាទីយ៉ាងសំខាន់ ជួយគាំទ្រដល់ប្រទេសហ្វីលីពីន និង បណ្ដាប្រទេសផ្សេង នៅក្នុងតំបន់ ហើយបានប្រកាស ថា ផ្លូវទឹកនេះ ត្រូវតែមានសេរីភាព និង បើកចំហ៕