2024-04-05 12:04
25

ភ្នំពេញ៖ ករណីខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមេសាឆ្នាំ២០២៤ស្ថិតតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ 
រថយន្តស៊េរីទំនេីបមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតបុកចូលរបងឃ្លាំងមួយកន្លែងបណ្តាលឲ្យរងការខូចខាតសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BL-3908បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុករបងឃ្លាំងមួយកន្លែងបណ្ដាលឲ្យបាក់រងការខូចខាត។ចំណែករថយន្តបង្កវិញខ្ទេចមួយកំណាត់មុខ ភ្លាមនោះដែរសមត្ថកិច្ចក៏បានឃាត់អ្នកបើកបរបាននៅកន្លែងកើតហេតុតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕