2024-04-11 11:04
28

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ទ្រង់ទ្រង់ភាវដែលមានជីវិតទាំងអស់ និងការអភិវឌ្ឍធនធានសេដ្ឋកិច្ច ប៉ុន្តែធនធានទាំងនេះ កាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារភាពអវជ្ជមានរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលនាំឱ្យប៉ះពាល់គុណភាពទឹក ប្រភពទឹក និងបន្តដាក់សម្ពាធខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ី និងសាកលោកបាននឹងទទួលរងនូវផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹកប្រសិនបើមិនគ្មានកិច្ចសហប្រតិបត្តិការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ»។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការប្រើប្រស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជាក់ស្តែងក្នុងរបៀបវីរៈឆ្នាំ២០២៣០ របស់អង្គការសហប្រជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកបានកំណត់ក្នុងគោលដៅទី៦ ពីការធានាឱ្យលទ្ធភាព និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា ដើម្បីចូលរួមសម្រេច ឱ្យបាននូវគោលដៅនេះ រាជរដ្ឋាភិបាលតែងតែងយល់ដឹងអំពីសារៈសំខាន់នៃយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់សម្រាប់វស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រង់ធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស ការបន្តសហការជាមួមគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការក្នុងតំបន់ និងសាកលដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ចការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការឈានទៅការសម្រេចនូវគោលដៅទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវឡគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗសំដៅគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ប្រជាពលរដ្ឋឆ្លើយតបទៅនឹងការប្រែប្រួលអាសធាតុ ជាពិសេស ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍធនធានទឹក និងឧតុនិយមរយៈមធ្យម និងវែងដែលជាការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដួចជាការគ្រប់គ្រង និងការអភិរក្ស និងអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ៕