
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជាសាធារណៈ រួចបញ្ចូនទៅតុលាការនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើក្មេងស្រីអាយុ០៣ឆ្នាំ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី ត្រង់ចំណុចបន្ទប់ជួលលេខ៦ ផ្លូវបេតុង ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាំ សៅ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា មុនពេលកើតហេតុម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានចេញពីបន្ទប់ជួលលេខ០៦ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទៅធ្វើការរោងចក្រ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានទុកកូនចំនួន ០២នាក់ ឲ្យនៅផ្ទះជាមួយជនសង្ស័យជាប្តីឈ្មោះ សាំ សៅ មើលថែ ។
រហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃខែដដែល ក្មេងស្រីរងគ្រោះកំពុងតែដេកលេងជាមួយបងប្រុសឈ្មោះ សៅ ណាឡី ក្នុងបន្ទប់ជួលស្រាប់តែជនសង្ស័យបានត្រឡប់មកពីផឹកស៊ីស្រវឹង ដើរចូលក្នុងបន្ទប់ រួចដេញឈ្មោះ សៅ ណាឡី ត្រូវជាកូនច្បងឱ្យចេញក្រៅបន្ទប់ ហើយទាញទ្វារបិទចាក់គន្លឹះពីខាងក្នុង រួចជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកុមារីរងគ្រោះ រហូតបានសម្រេច១លើកតែម្តង។
រហូតដល់វេលាម៉ោង១៦និង១០នាទីល្ងាច ម្តាយបានចេញពីធ្វើការមកដល់បន្ទប់ជួលវិញ រួចក៏បានឃើញក្មេងស្រីរងគ្រោះមាអាការៈស្លេកស្លាំងក្តៅខ្លួន ក៏បានយកក្មេងស្រីរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកដង្កោ ហើយត្រូវបានគ្រូពេទ្យប្រាប់ថា ប្រដាប់ភេទមានស្នាមដាច់រលាត់ខ្លាំង រួចម្ដាយក៏បានត្រឡប់មកបន្ទប់ជួលវិញ ។
លុះព្រឹកឡើងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ម្ដាយក្មេងស្រីរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង។
ក្រោយសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈលើកូនស្រីបង្កើតពិតប្រាកដមែន ដោយសារស្រវឹងស្រាបាត់បង់ស្មារតី។
ជនសង្ស័យរូបនេះត្រូវបានសមកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕