2023-06-07 03:06
537

កណ្តាល៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅឯកអគ្គរាជទូតវៀត ឲ្យប្រយ័ត្នឲ្យមែនទែនទណ្ឌិត សម រង្ស៊ី ប្រើប្រាស់លិខិតឆ្លងដែនបារាំង បន្លំចូលមកប្រទេសវៀតណាម តាមរបៀបជាភ្ញៀវទេសចរណ៍ ក្នុងគោលបំណងបង្កើតនូវស្ថាភាពបង្កឲ្យមានបញ្ហាចលាចលផ្សេងៗ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើទៅអគ្គរាជទូតវៀតណាមយ៉ាងដូច្នេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមផងថា មានអាម៉ាគ្រឿងនោះវាប្រើប្រាស់ប៉ះស្ព័របារាំងបន្លំចូល ព្រោះមានម្នាក់បានបាយជាមួយអាម្នាក់ហ្នឹងធ្វើម៉េចឲ្យ ហ៊ុន សែន ខឹងវានឹងរកវិធីចូលប្រទេសវៀតណាម"។ សម្តេចតេជោ ហ៊ុន សែន បន្ថែមឬៀតថា "អញ្ចឹងសូមឯកឧត្តម អគ្គរដ្ឋទូតជូនដំណឹងទៅជាផ្លូវការទៅ"។ 

ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនឯកឧត្តមអគ្គរាជទូតវៀតណាមដោយចំហរថា "គេមានផែនការចូលមកម៉ាឡេស៊ី ភាគីម៉ាឡេស៊ីគេឲ្យចេញ ,គេមានផែនការចូលស្រុកថៃ ,គេមានផែនការចូលទៅវៀតណាមទៀត តាមរយៈប៉ះស្ព័របារាំងធ្វើជាអ្នកទេសចរណ៍ការបង្កើតនូវស្ថានភាណ"។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា "បើសិនជាចូលវៀតណាមមែនស្នើចាប់ឲ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួនយើងមានទំនាក់ទំនងទាក់ទងជាមួយនឹងបញ្ហាហ្នឹង និងសូមជម្រាបជូនឲ្យហើយ"។ 

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា "កាលពីឆ្នាំ២០១៩ អ្នកឯងប្រកាសចូលចាប់នាយករដ្ឋមន្ត្រីហើយប្រកាសឲ្យកងទ័ពបង្វែកកាណុងបាញ់រដ្ឋាភិបាល អញ្ចឹងមិនឲ្យបង្វែរកាណុងបាញ់ BM21 ម៉េចមិនកើត ហើយមានបានដកហូតសម្តីរបស់អ្នកឯងចេញហើយឬនៅ? បើមិនទាន់ដកហូតសម្តីនឹងទេ នៅតែប្រើពាក្យបាញ់ BM21 អាហ្នឹងជាជម្រើសចុងក្រោយ ព្រោះអ្នកចង់ចូលមកធ្វើសង្គ្រាម"។ 

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា "សុំអ្នកទាំងឡាយ ជាពិសេសក្រុមអ្នកវិភាគឲ្យមើលឃើញនូវទស្សនៈប្រវត្តិសាស្ត្រស្តីពីការវិភាគ ហេតុអីត្រូវប្រើ BM21 ដោយសារអ្នកឯកមានបំណងធ្វើរដ្ឋប្រហារ ចង់មកធ្វើសង្គ្រាម អ្នកចង់មកចាប់ហ៊ុន សែន និងអំពាវនសវឲ្យកម្លាំងប្រដាប់អាវុធបាញ់ហ៊ុន សែន"។ 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "បើវាចូលប្រទេសវៀតណាម ហើយវៀតណាមអត់ចាប់ឲ្យយើងមានបញ្ហាជាមួយគ្នាមិនខាននិយាយដោយត្រង់"៕