2023-06-08 09:06
382


កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨ ០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។


កម្មពីធីជួបជុំសំណេះសំណាលជាមួយកម្មករ-កម្មការិនី បានប្រារព្វធ្វើឡើង នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានការអបតំណើរដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «សម្តេចពិតជាមានភាពរីករាយ ត្រេកអរ និងរភ្លើបបំផុត ដែលបានមកជួបជុំជាមួយកូន ក្មួយជាកម្មករ-កម្មការិនីនាពេលនេះ»។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា «សព្វថ្ងៃនេះប្រទេសជាតិយើងកំពុងមានការរីកចម្រើនលើគ្រប់វិស័យធ្វើឱ្យជីវភាពរស់របស់ប្រជាពលរដ្ឋបានធូធាសមរម្យ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការកសាងថ្លូវថ្នល់ បណ្តាញអគ្គិសនី ឱ្យគ្របដណ្តប់ទីកន្លែង ដើម្បីទាក់ទាញវិនិយោគទុន ក្នុងការកសាងរោងចក្រទៅតាមបណ្តាខេត្ត ជាពិសេសកាត់បន្ថយលំហូរប្រជាពលរដ្ឋទៅស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញតែម្តង»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «រាជរដ្ឋាភិបាលមានគោលនយោបាយ និងចក្ចុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ និងការអនុវត្តន៍ប្រកបដោយជោគជ័យ»។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនគ្រាន់តែសន្យាចោលនោះទេ ប៉ុន្តែមានចក្ខុវិស័យវែងឆ្ងាយ និងជាក់លាក់ប្រាកដប្រជាតែម្តង»៕