
ខេត្តរតនគិរី៖ រថយន្តបាឡែនមួយគ្រឿងបានរ៉េចង្គូតធ្លាក់ចូលទៅក្នុងបឹងកន្សែងតែក៏ជា សំណាងដែរដែលមិនបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ករណីរថយន្តគ្រោះថ្នាក់ធ្លាក់ចូលបឹងកន្សែងនោះបានកើតឡើងនៅវេលាម៉ោង១៥និង២៥នាទីថ្ងៃទី២៧ ខែមេសា ២០២៥ស្ថិតក្នុងបឹងកន្សែងក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។
ប្រភពអ្នករួមដំណើរបានឱ្យដឹងថា អ្នកបើកបរទំនងងងុយដេកហើយក៏ងោគ មួយភាំងក៏រេចង្គូតធ្លាក់ចូលទៅក្នុងបឹងកន្សែងនោះតែម្តងបង្ករការភ្ញាក់ផ្អើលពេញក្រុងបានលុងដល់អាជីវករលក់ដូរ និងអ្នកដើរហាត់ប្រាណជុំវិញបឹង ជាពិសេសភ្ញាក់អ្នកកំពុងញាំចាណាងជើងជ្រូក នាំគ្នាចោមរោមមើល ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកបាឡែនពណ៌សបើកបរដោយបុរសម្នាក់ឈ្មោះ សេង ណាយ អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរជាមន្ត្រីនៅពន្ឋធនាគាភ្នំស្វាយ និងមានទីលំនៅ ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។អ្នករួមដំណើរកូនប្រុសម្នាក់ ឈ្មោះ ណាយសុភ័ន្ត អាយុ១០ឆ្នាំ។
ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនបោះពួយយ៉ាងលឿន មហាជនដាក់ការសង្ស័យថា ស្រវឹងស្រាឬងងិតមុខខណ:មកដល់ចំណុចកើតហេតុខាងលិចជ្រុងខាងជើងផ្ទៃបឹងកន្សែង ទល់មុខហាងលក់សំឡ ចាណាងជើងជ្រូក (ស្ថានភាពផ្លូវកោងខ្លាំងអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន) តែបានអ្នជិតខាងជួយទាន់ពេល។សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកយកឡានស្ទូចមកស្ទូចហើយប្រគល់ទៅឱ្យម្ចាស់រថយន្តយកទៅផ្ទះជួសជុលខ្លួនឯង៕
