
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ ចូលមកកម្ពុជា ដោយផ្អាកការនាំចូល ជាបណ្តោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ»។
ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវន្ត ព្រមទាំងត្រូវចាត់វិធានការ តាមដាន ទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវទំនិញដែលបានហាមឃាត់តាមមាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់បំផុត៕



