
DEIR AL-BALAH, ទីក្រុង Gaza (AP)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលពេញមួយយប់ និងតរហូតដល់ថ្ងៃសៅរ៍បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 23 នាក់ នៅហ្គាហ្សា ក្នុងនោះរួមទាំងកុមារបីនាក់និងឪពុកម្តាយរបស់ពួកគេផងដែរ ដែលត្រូវបានទម្លាក់គ្រាប់បែកនៅទីក្រុងហ្គាហ្សា។
ការទម្លាក់គ្រាប់បែកនៅតែបន្ត នៅពេលដែលការព្រមានអន្តរជាតិកំពុងកើនឡើងជុំវិញផែនការរបស់អ៊ីស្រាអែលក្នុងការគ្រប់គ្រងការចែកចាយជំនួយនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលការបិទផ្លូវរបស់អ៊ីស្រាអែលនៅលើទឹកដីនៃមនុស្សជាង 2 លាននាក់។
អង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយបានច្រានចោលការចែកចាយជំនួយរបស់អ៊ីស្រាអែល រួមទាំងផែនការពីក្រុមអ្នកម៉ៅការសន្តិសុខអាមេរិក អតីតមន្ត្រីយោធា និងមន្ត្រីជំនួយមនុស្សធម៌ ដែលហៅខ្លួនឯងថា មូលនិធិមនុស្សធម៌ Gaza ។
ក្រសួងសុខាភិបាលរបស់ហ្គាហ្សាបាននិយាយថា ក្នុងចំណោមសាកសពទាំង 23 នាក់ដែលត្រូវបាននាំយកទៅមន្ទីរពេទ្យក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះគឺជាក្រុមគ្រួសារនៃមនុស្ស 5 នាក់ដែលតង់ត្រូវបានវាយប្រហារនៅក្នុងសង្កាត់ Sabra នៃទីក្រុង Gaza ។
ការវាយប្រហាររបស់អ៊ីស្រាអែលមួយទៀតកាលពីល្ងាចថ្ងៃសុក្រ ក៏បានវាយប្រហារឃ្លាំងមួយរបស់ UNRWA ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ភាគខាងជើងនៃ Jabaliya។
យោងតាមមន្ទីរពេទ្យឥណ្ឌូណេស៊ី បានឱ្យដឹងថា មនុស្ស 4 នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនេះ។
គួរឲ្យដឹងថា អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធផ្សេងទៀតថាបានដកជំនួយនៅក្នុងតំបន់ហ្គាហ្សា បើទោះបីជាខ្លួនមិនបានបង្ហាញភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនយ៉ាងណាក៏ដោយ។
ហើយសង្រ្គាមរយៈពេល 19 ខែនៅហ្គាហ្សាគឺជាការបំផ្លិចបំផ្លាញដ៏ខ្លាំងបំផុតដែលមិនធ្លាប់មានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ សង្គ្រាមនេះបានសម្លាប់មនុស្សជាង 52,800 នាក់ ដោយជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារជាង 119,000 នាក់បានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលបានបង្ហាញ។
ដោយការរាប់របស់ក្រសួងមិនបានបែងចែករវាងជនស៊ីវិល និងយុទ្ធជនទេ។ ក្នុងនោះ អ៊ីស្រាអែលក៏បាននិយាយដែរថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់ពាន់នាក់ដោយមិនបានផ្តល់ភស្តុតាងនោះទេ។
ដោយអ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសបន្ទាប់ពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដែលបានធ្វើការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង ដែលក្នុងនោះពួកសកម្មប្រយុទ្ធបានសម្លាប់មនុស្សប្រហែល 1,200 នាក់ ដោយភាគច្រើនជាជនស៊ីវិល និងបានចាប់ជំរិតមនុស្សជាង 250 នាក់ផ្សេងទៀត។
ក្រុមហាម៉ាស់នៅតែចាប់ចំណាប់ខ្មាំងប្រហែល 59 នាក់ ដោយប្រហែលមួយភាគបីត្រូវបានគេជឿថានៅមានជីវិតនៅឡើយ៕

