2023-06-21 05:06
687

 

ខេត្តប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធី ជួបសំណេះសំណាល ជាមួយ ក្រុមការងារ យុវជន គណបក្ស ប្រជាជន កម្ពុជា ខេត្ត ប៉ៃលិន នៅ រសៀល ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ា ណែ ត សមាជិក គណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ កណ្តា លគ ណ បក្ស ប្រជាជន កម្ពុជា និង ជា ប្រធាន យុវជន គណបក្ស ថ្នាក់កណ្តាល បាន មានប្រសាសន៍ លើកឡើង ថា÷សច្ចភាព មួយ ដែល មិន សាបសូន្យ គឺ សម្តេច តេ ជោ ជា វីរជនដែល បាន រំដោះ ប្រជាជន ពី របប សាហាវយង់ឃ្នង ប៉ុល ពតក្នុងនាម ជា ប្រជាជន កម្ពុជា និង ជា សកម្មជន យុវជន បក្ស , យើង ត្រូវមាន ភក្តីភាព ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ របស់ យើង ហើយ នេះ គឺជា ឆន្ទៈ ដ៏ ស្មោះត្រង់ របស់ សមាជិក - សមាជិកា គណបក្ស ប្រជាជន កម្ពុជា គ្រប់ៗ រូប។


ទន្ទឹមគ្នានេះ យើង ក៏ត្រូវ គោរព ផ្តល់ តម្លៃ ចំពោះ គំរូ វីរភាព និង ពលិកម្ម របស់ អ្នក ជំនាន់ មុន ហើយ ថែរក្សា ឱ្យ បាន ដាច់ខាត នូវ ស្មារតី នៃ ការស្រឡាញ់ សន្តិភាព និង ការបង្រួបបង្រួម ជាតិ ។  ជាមួយគ្នា នោះ ដែរ  ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ា ណែ ត ក៏ បាន ចូលរួម អបអរសាទរ ចំពោះ ពិធី រំឭក ខួប លើក ទី ៤៦ ឆ្នាំ នៃ ដំណើរ ឆ្ពោះទៅរក ការរំដោះ ជាតិ ចេញពី របប ប៉ុល ពត ដែល បាន កាប់សម្លាប់ ប្រជាពលរដ្ឋ និង បំផ្លិចបំផ្លាញ សមិទ្ធផល ជាតិ ដោយ បង្ក នូវ ភាព សោកសង្រេង ដល់ ប្រជាជន កម្ពុជា គ្រប់ ក្រុមគ្រួសារ និង មហា វិនាសកម្ម ដល់ សង្គមជាតិ ក ម្ពុ ជា ទាំងមូល ។
ទោះបី ព្រឹត្តិការណ៍ ទាំងនេះ បាន ក្លាយជា រឿងរ៉ាវ ប្រវត្តិសាស្ត្រ ទៅហើយ ក្តី ប៉ុន្តែ សច្ចភាព មួយ ដែល មិន សាបសូន្យ គឺ សម្តេច តេ ជោ រួម នឹង ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា ជា វីរជន ដែល បាន រំដោះជាតិ និង ប្រជាជន ឲ្យ រួច ផុតពី របប សាហាវយង់ឃ្នង ប៉ុល ពត ហើយ ក្នុង រយៈពេល ប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ ពួកគាត់ ក៏បាន នៅ បន្ត ការពារ និង បម្រើប្រជាជន និង មិន ធ្លាប់ បោះបង់ចោល ប្រជាជន ទ្បើ យ ទោះ ក្នុង កាលៈទេសៈ លំបាក បំផុត យ៉ាងណាក៏ដោយ « ទីណា ប្រជាជន មានទុក្ខ គឺមាន មុខ របស់ គណ បក្ស ប្រជាជន កម្ពុជា » ។ឯកឧត្ដម បាន មានប្រសាសន៍ បន្ថែម ទៀត ថា ការ ជួបជុំ របស់ សកម្ម ជន យុវជន បក្ស ក្នុងថ្ងៃនេះ គឺជា លទ្ធផល នៃ ការរៀបចំ រចនាសម្ព័ន្ធ និង ការបែងចែក ភារកិច្ច ការងារ ក៏ដូចជា ការទទួលខុសត្រូវ បានច្បាស់លាស់ រឹងមាំ ដែល ពិតជា បានបង្ហាញ អំពី សាមគ្គី ឯកភាព ផ្ទៃក្នុង ល្អ របស់ កម្លាំង សកម្មជន យុវជន គណបក្ស យើង សំដៅ ចូលរួមចំណែក បំពេញបេសកកម្ម និង សម្រេច សមិទ្ធផល វិជ្ជមាន កាន់តែ ច្រើនឡើង ថែមទៀត ជូន ជាតិ និង ប្រជាជន ស្របតាម បុព្វហេតុ និង គោលនយោបាយ ដ៏ ត្រឹមត្រូវ របស់ គណបក្ស ប្រជាជន កម្ពុជា ។


ក្នុងនាម ជា ជំនួយការ របស់ បក្ស , យុវជន គណបក្ស មាន ភារកិច្ច បំផុស ចលនា យុវជន ឱ្យ គាំទ្រ បុព្វហេតុ ដ៏ ត្រឹមត្រូវ របស់ បក្ស ហើយ ចំពោះមុខ នេះ គឺ យើងទាំងអស់គ្នា ត្រូវខិតខំ ធ្វើយ៉ាងណា ឱ្យ បក្ស ឈ្នះ លើសលប់ នៅក្នុង សមរភូមិ ប្រជាធិបតេយ្យ ។
ឯកឧត្ដម បន្ដ ថា ការទទួលបាន នូវ ទំនុកចិត្ត របស់ ប្រជាជន ដែលជា ជោគជ័យ ធំ របស់ គណបក្ស យើង កន្លងមកនេះ គឺ ដោយសារ គណបក្ស បាន កសាង សមិទ្ធផល ជាច្រើន ជូន ជាតិ ទាំង ក្នុង អតីតកាល និង បច្ចុប្បន្ន ព្រមទាំង មាន ចក្ខុវិស័យ វែងឆ្ងាយ សម្រាប់ អនាគត ផងដែរ ។ ដូច្នេះ ក្នុងនាម យើងទាំងអស់គ្នា ជា កោសិកា បន្តវេន របស់ គណបក្ស គឺ ចាំបាច់ ត្រូវ បន្ត នូវ ស្មារតី , ប្រពៃណី , គំរូ វីរភាព និង បេសកកម្ម ដ៏ ឧត្តុង្គឧត្តម ថ្លៃថ្លា របស់ បក្ស ព្រមទាំង បន្ត ពង្រឹង សាមគ្គី ឯកភាព ផ្ទៃក្នុង ឲ្យ បានល្អ រឹងមាំ។
ពិតណាស់ , ពាក្យ ស្រឡាញ់ សន្តិភាព អាច ត្រូវបាន ឮជា ញឹកញាប់ រហូតដល់ អ្នកខ្លះ អាច មើលស្រាល ចំពោះ តម្លៃ នៃ សន្តិភាព ។ យ៉ាងណាក៏ដោយ សូម ចងចាំ ថា សន្តិភាព ដែល យើងទាំងអស់គ្នា កំពុង ទទួលបាន ដូច បច្ចុប្បន្ននេះ គឺ បាន កើតឡើង ដោយ លំបាក បំផុត ប៉ុន្តែ អាច នឹង បាត់បង់ ទៅវិញ យ៉ាង ផុយស្រួយ គ្រប់ពេលវេលា ផងដែរ៕