
កណ្តាល៖ នៅវេលាម៉ោង ១៨និង៤០នាទី នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ស្ថិតនៅលើផ្លូវលក្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចំណុច PK-14+800 ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ និងត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗ។
តាមរបាយការណ៍បឋមបានឱ្យដឹងថា រថយន្តម៉ាក Carry ពណ៌ទឹកមាស ០១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G-4267 បើកបរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុច កើតហេតុខាងលើ បានបុកពីជំហៀងខាងឆ្វេង រថយន្តម៉ាក ALPHAFD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 20B-1883 បណ្តាលឲ្យរថយន្តរេចង្កូតទៅបុករនាំងការពារ និងអស់ល្បឿនឈប់នៅគន្លងអាសន្ន ចំណែក រថយន្ត Carnry ឈប់នៅគន្លងវ៉ាជែង។
បើតាមសន្និដ្ឋានរបស់មន្ត្រីជំនាញផ្នែកចរាចរ បានឱ្យករណីគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតមានហេតុការណ៍នេះ កម្លាំងប្រចាំការផ្លូវល្បឿនលឿន បានចុះអន្តរាគមន៍នៅកន្លែងកើតហេតុ៕
