
ភ្នំពេញ ៖ បុរសពីរនាក់ប្ដីប្រពន្ធបានស្លាប់នៅក្នុងថ្លុកឈាមចំណែកកូនស្រីអាយុ ១០ឆ្នាំបានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងទៅបុករថយន្តមួយគ្រឿងពេញទំហឹងនៅចំណុចផ្លូវបំបែក។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធភ្លាមៗពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ។ចំណែកកូនស្រីរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។
តាមព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំេពញ 1JW-6426 ជិះឌុបគ្នា កូនស្រី បេីកបរក្នុងទិសដៅពីលិចមកកេីត។ ខណៈពេលបេីកបរមកដល់ចំណុចខាងលេីក៏បានបុកជាមួយរថយន្ត មួយគ្រឿងទៀត ម៉ាក Highlander ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BP-4661ដែលធ្វើដំណើរក្នុងទិសដៅពីជេីងមកត្បូង។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះគឺម៉ូតូជនរងគ្រោះបានបុកចំកណ្ដាលរថយន្តបណ្ដាលឲ្យបោកក្បាលស្លាប់ពីរនាក់ប្តី ប្រពន្ធនៅនឹងកន្លែង។ចំណែកកូនស្រីបានរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។បន្ទាប់ពីកើតមានគ្រោះថ្នាក់បើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
ក្រោយកេីតហេតុ ទៅបានមូលដ្ឋានក៏បានចុះទៅកន្លែង កើតហេតុដើម្បីសម្រួលចរាចរណ៍និងទាក់ទងទៅនគរបាលជំនាញចុះទៅវាស់វែងរួចបញ្ជូនអ្នកបើកបរនិងរថយន្ត និងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមច្បាប់៕