2025-09-17 16:21
6

ថៃ៖ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមនៃប្រទេស «Kan Chom Phalang» បង្កឱ្យមានអរិភាព និងភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗកន្លងមកនេះ ដែលដឹកនាំរថយន្តដឹកបូមលូបង្គង់ដឹកទឹកលាមជាច្រើនគ្រឿងមកកាន់ព្រំដែន ដើម្បីត្រៀមបាញ់ស្រោចលើពលរដ្ឋកម្ពុជា បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរផ្ទុះកង់ឡាន ប៉ុន្តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ស្លាប់នោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ផ្ទុះកងរថយន្តនេះ បានកើតឡើងនៅពេលបុគ្គលម្នាក់នេះ ធ្វើដំណើរទៅព្រំដែនថៃ ដើម្បីផ្តល់ជំនួយដល់យោធាថៃ កាលពីរាត្រីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញ។ នេះបើយោងតាមការផ្សាយរបស់ Amarin TV។

បុគ្គលជ្រុលនិយមរូបនេះ បានបង្ហោះរូបភាពបង្ហាញពីសម្បកកង់ឡានដែលផ្ទុះខ្ទេច ជាមួយនឹង អមដោយចំណងជើងថា «ខ្លួនបានរួចជីវិតម្តងទៀតហើយ»៕