2025-10-12 13:38
12

ថៃ៖ ប្រទេសថៃ បានច្រានចោលការលើកឡើងរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ដោយបដិសេធចំពោះការលុកលុយដោយប្រដាប់អាវុធ ការផ្លាស់ទីលំនៅជនស៊ីវិល និងការឃុំខ្លួនទាហានកម្ពុជាទាំង១៨ នាក់។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី១២ តុលា។

នៅថ្ងៃទី១១ តុលា ឆ្នាំ២០២៥ តំណាងអចិន្ត្រៃយ៍រងថៃ លោកស្រី Pratana Disyatat បានប្រាប់ UN ថា តំបន់ជម្លោះក្នុងខេត្តស្រះកែវ Ban Nong Chan និង Nong Ya Kaeo ស្ថិតនៅក្នុងទឹកដីថៃ។ 

អ្នកស្រីបាននិយាយថា ភូមិទាំងនោះដើមឡើយជាជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយក្រោយមកត្រូវបានកាន់កាប់ឡើងវិញដោយគ្មានការអនុញ្ញាត។ 

តំណាងអចិន្ត្រៃយ៍រងថៃខាងលើ បន្ថែមថា ទាហានខ្មែរដែលជាប់ឃុំទាំង ១៨ នាក់ កំពុងត្រូវបានប្រព្រឹត្តដោយមនុស្សធម៌ ហើយនឹងត្រូវដោះលែងនៅពេលជម្លោះបានបញ្ចប់។ 

លើសពីនេះ ក្នុងការថ្លែងបញ្ជាក់នេះ ប្រទេសថៃក៏បានចោទកម្ពុជាថា បានប្រើវេទិកាអង្គការសហប្រជាជាតិដើម្បីផ្សព្វផ្សាយការអះអាងមិនពិត ដើម្បីកេងចំណេញនយោបាយជាជាងស្វែងរកដំណោះស្រាយទ្វេភាគី។

គួរបញ្ជាក់ឲ្យដឹងថា កម្ពុជាបានទាមទារឲ្យថៃដោះលែងទាហានទាំង១៨ រូប មកកាន់ប្រទេសវិញ ដោយគ្មានលក្ខណ្ឌ ព្រោះការចាប់ខ្លួននោះ  ក្រោយពេលបទឈប់បាញ់ចូលជាធរមានទៅហើយ ៕
May be an image of text that says 'N nation THE BODIA Thai Envoy Regrets UN Forum Used to Spread 'False Accusations' Against Bangkok @thenationthailand'