2025-10-22 11:12
14

ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានលើកឡើងថា «កម្ពុជា-ថៃ ស្ថិតក្នុងស្ថានជម្លោះ (សង្គ្រាម) រីឯបទឈប់បាញ់មិនមែនស្ថានភាពបញ្ចប់ជម្លោះ (សង្គ្រាម)នោះទេ»។
ក្នុងន័យនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា «ដរាបណាមិនទាន់មានការបញ្ចប់ស្ថានភាពនៃសង្គ្រាមនោះទេ ផលប៉ះពាល់នៅតែកើតមានទាំងផ្ទាល់ ទាំងប្រយោល»។ លោកបណ្ឌិតអំពាវនាវឱ្យសាធារណៈជនស្វែងយល់បញ្ហានេះ និងបន្តចូលរួមឈរក្នុងទស្សនៈផលប្រយោជន៍ជាតិខ្មែរយើង។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានបញ្ជាក់ថា៖ «សាសន៍ថៃ គេនឹងសប្បាយចិត្តបើខ្មែរបែកបាក់ តាមវិធានដែលគេញុះញង់។ ថៃ នៅតែបន្តមហិច្ឆតាឈ្លានពាន និងប្រើគ្រប់កលល្បិច ទាំងការទូត ទាំងព័ត៌មាន ទាំងសកម្មភាពយោធា ទាំងចលនាជ្រុលនិយមផ្សេងៗ… សំដៅញុះញង់ឱ្យកម្ពុជាចូលអន្ទាក់ បង្កើតឡេះមិនចុះកិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួរ»៕