(ភ្នំពេញ)៖ បេះដូងជនជាតិខ្មែរពិតជាល្អស្អាតមែន ! ក្នុងនាមជាជនរួមជាតិនិងឈាមជ័រខ្មែរដូចគ្នា មិនអាចឈរមើលនិងភ្នែក ខណៈដែលប្រជាកសិកខ្មែរកំពុងតែជួបការលំបាក ក្នុងរដូវប្រមូលផល ប៉ុន្តែតម្លៃស្រូវប្រែជាធ្លាក់ថ្លៃ មិនអាចទូតទាត់ការចំណាយបាន ភ្លាមៗនោះ អ្នកឧកញ៉ា លោកឧកញ៉ា និងបណ្តាក្រុមហ៊ុនជាច្រើនក្នុងស្រុក រួមទាំងអ្នករកស៊ីតាមអនឡាញ បានស្រាក់ដៃគ្នាដើម្បីជួយដល់ប្រជាកសិករខ្មែរភ្លាមៗ ដោយប្រកាសជួយទិញស្រូវរបស់បងប្អូនប្រជាកសិក ក្នុងនៅរួមមាន៖
១. អ្នកឧកញ៉ា ស៊ួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ ប្រកាសជួយទិញស្រូវពីកសិករចំនួន៣ម៉ឺនតោន ក្នុងតំលៃ ៩៥០៛ ក្នុង១គីឡូ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះ។
២. កូនស្រីលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេស៊ីអ៊ីគ្រុប បានប្រកាសប្រមូលទិញពីកសិករ ស្រូវOM ៥៤-៥១ និងស្រូវស្រង៉ែចំនួន ១០០តោន ក្នុងតំលៃ១គីឡូ ៨០០រៀលសម្រាប់ស្រូវសើម និងស្រូវស្ងួតក្នុងតំលៃ ១០០០រៀលក្នុងមួយគីឡូក្រាម ក្នុងដំណាក់កាលទី១ ដើម្បីចូលរួមជួយកសិករខ្មែរ។ ការចូលរួមជួយទិញស្រូវនេះ គឺលោកស្រីយកទៅចែកជូនបងប្អូនវិរៈកងទ័ពជួរមុខក្នុង១នាក់ ចំនួន ២៥គីឡូក្រាម។ សម្រាប់កសិករដែលមានបំណងចង់លក់ស្រូវ អាចទាក់ទងទៅកាន់លោកស្រី តាមរយៈលេខ ០៧៧ ៨២១ ៤៥៣។
៣. ក្រុមហ៊ុន វឌ្ឍនៈ ប្រកាសជួយស្រូវកសិករចំនួន ១០០ តោនក្នុងតម្លៃ ១,០០០ រៀលក្នុងមួយគីឡូ។
៤.ក្រុមហ៊ុន GANZBERG ប្រកាសទិញស្រូវពីប្រជាកសិករក្នុងតម្លៃ ១,០០០ រៀល ក្នុង ១ គីឡូ ចំនួន ១០០ តោន តាមការស្នើសុំរបស់អ្នកគាំទ្រ។
៥. ម្ចាស់ប្រេន Miss ប្រកាសជួយទិញស្រូវពីកសិកចំនួន 500 តោន ក្នុងវគ្គទី1 ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋកម្ពុជា ក្នុងតម្លៃចន្លោះ 800 - 1000៛ តាមប្រភេទស្រូវ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ជនភាសសឹក កងទ័ព និងទុគ៌តជន ផ្សេងទៀត សូមទំនាក់ទំនងមកលេខ 096 2159 898 ។
៦. លោកស្រី ទ្រី ដាណា ប្រកាសថាត្រៀមលុយទុកជួយបងប្អូនខ្មែរដែលខ្វះខាត និងជួយទិញស្រូវក្នុងតំលៃ៨០០-១០០០ រៀលផងដែរ។
នេះជាការបង្ហាញឲ្យឃើញពីស្មារតីសាមគីគ្នា ចេះជួយគ្នាក្នុងគ្នាលំបាក បន្ទាប់ពីស្រូវចុះថោកខ្លាំង ដើម្បីជាការជួយដល់កសិករយើង ក្រោមពាក្យថា យើងគួររួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ជាជាងរួមគ្នាបន្ទោសគ្នា ៕











