ថៃ៖ មហន្តរាយ និងគ្រោះទុរ្ភិក្សដ៏កាចសាហាវកំពុងវាយលុកឥតសំចៃទៅលើប្រទេសថៃ ខណៈនាយកដ្ឋានធារាសាស្ត្រ បង្កើនការបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ា ដើម្បីទប់ទល់នឹងការជន់លិចដ៏ច្រើនពីព្យុះត្រូពិច Kalmaegi ស្របពេលជាមួយនឹងការកើនឡើងនៃជំនន់ទឹកភ្លៀងដ៏សន្ធឹកក៏កំពុងហូរជន់ក្នុងប្រទេសថៃមិនឈប់។
តាមការចេញផ្សាយពីកាសែតថៃ The Nation បានឲ្យដឹងថា នាយកដ្ឋានធារាសាស្ត្រថៃ(RID) បានដាក់ឱ្យដំណើរការនូវផែនការបន្ទាន់មួយ ដើម្បីគ្រប់គ្រងកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ដែលកំពុងហក់ឡើងដោយបង្កើនអត្រាការហូរចេញពីទំនប់មេ ខណៈដែលទឹកហូរពីព្យុះត្រូពិច Kalmaegi ជំរុញឱ្យកម្រិតទឹកបន្តឡើងខ្ពស់ខ្លាំងឥតឈប់ក្នុងប្រទេសថៃ។
ឥទ្ធិពលរបស់ព្យុះនេះ បានបណ្តាលឱ្យបរិមាណទឹកនៅក្នុងដៃទន្លេភាគខាងជើងសំខាន់ៗរបស់ប្រទេសថៃដូចជា ទន្លេ Ping និង Nan កើនឡើងខ្លាំងហើយហូរឆ្ពោះទៅតំបន់ទំនាបកណ្តាល។
មជ្ឈមណ្ឌលប្រតិបត្តិការទឹក (SWOC) របស់ RID បានរាយការណ៍នៅថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញនេះថា បរិមាណទឹកដែលហូរចូលទន្លេចៅប្រាយ៉ា នៅខេត្ត Nakhon Sawan បានកើនឡើងដល់ 2,948 ម៉ែត្រគូបក្នុងមួយវិនាទី (cms) ។
ដែលលំហូរចូលនេះបានបង្កើនកម្រិតទឹកខាងលើទំនប់ Chao Phraya ក្នុងខេត្ត Chainat ដល់ទៅ +17.71 ម៉ែត្រពីលើកម្រិត Mean Sea Level (MSL) ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់តាមការរំពឹងទុកដែលមិននឹកស្មានដល់៕




