2025-11-10 11:28
4

ទាហានថៃម្នាក់ បានរងរបួសធ្ងន់បន្ទាប់ពីជាន់គ្រាប់មីន នៅតំបន់ Huai Ta Maria ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ជាមុខម្ខាងប្រាសាទព្រះវិហារ ក្នុងខេត្តស៊ីសាខេត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកានេះ។

តំបន់ដែលទាហានថៃ ដើរជាន់មីននេះ គឺស្ថិតក្រោមការទទួលខុសត្រូវរបស់ ភូមិភាគទី២ នៃកងទ័ពថៃ។ កងសង្គ្រោះបានចូលជួយបន្ទាន់ ដើម្បីជួយជម្លៀសទាហានដែលរងរបួសចេញពីទីតាំង។ ចំពោះមូលហេតុនៃការផ្ទ៕គ្រាប់មីននៅតំបន់នេះមិនទាន់មានការបញ្ជាក់ច្បាស់ពីអាជ្ញាធរទេ

សូមបញ្ជាក់ថា តំបន់ជាប់ព្រំដែន កម្ពុជា-ថៃ ជាពិសេសជុំវិញប្រាសាទព្រះវិហារ ជាតំបន់ដែលមានប្រវត្តិជម្លោះ ដែលមានគ្រាប់មីនបន្សល់ទុកពីអតីតកាល។ អាជ្ញាធរទាំងពីរប្រទេសបានពង្រឹងសន្តិសុខ និងសហការក្នុងការសម្អាតគ្រាប់មីន ប៉ុន្តែហេតុការណ៍នេះបង្ហាញថា តំបន់មួយចំនួននៅតែមានហានិភ័យ៕