2025-11-13 17:00
17

រុស្ស៉ី៖  ក្រុមហ៊ុនសាជីវកម្មយន្តហោះ United Aircraft របស់រុស្ស៊ីបានបញ្ចេញវីដេអូផ្សព្វផ្សាយបង្ហាញអំពីយន្តហោះប្រយុទ្ធជំនាន់ទី៥របស់ខ្លួន  Su-57 កាលពីថ្ងៃទី០៩ ខែវិច្ឆិកានេះ បំពាក់ដោយកាំជ្រួចភ្លោះមានសមត្ថភាពប្រឆាំងវិទ្យុសកម្មរបស់គ្រួសារ Kh-58 ដែលរចនាឡើងសម្រាប់បំផ្លាញប្រព័ន្ធរ៉ាដា និងស្ថានីយ៍បញ្ជូនសញ្ញាវិទ្យុសកម្មរបស់សត្រូវ។ វាជួយបង្កើនសមត្ថភាពក្នុងការប្រយុទ្ធយ៉ាងពេញលេញសម្រាប់សង្គ្រាមទំនើប ហើយ Su-57 អាចបង្កើតនូវសកម្មភាពប្រយុទ្ធប្រឆាំងជាមួយនិងប្រព័ន្ធការពារអាកាសរបស់សត្រូវ អាចរក្សារូបរាងរ៉ាដាទាប (stealth profile) របស់ខ្លួន ដូច្នេះវាមានភាពពិបាកសម្រាប់សេន្ស័រ និងប្រព័ន្ធរ៉ាដារបស់សត្រូវដើម្បីចាប់សញ្ញាបាន នេះបើតាម Army recognition ។ 

ផ្នែកខាងមុខរបស់ Su-57 ត្រូវបានបំពាក់ដោយកាំជ្រួចប្រឆាំងវិទ្យុសកម្ម Kh-58UShK ចំនួនពីរ វាជាផ្នែកមួយនៃប្រព័ន្ធអាវុធសម័យថ្មីដែលអាចឲ្យ Su-57 មានសមត្ថភាពចាប់រ៉ាដាររបស់សត្រូវ និងបំផ្លាញទីតាំងរបស់សត្រូវភ្លាមៗ ដែលមិនអាចសត្រូវចាប់បានទីតាំងបាញ់ប្រហារបាន ។ យន្តហោះចម្បាំងបំបាំងកាយ Su-57 អាចផ្ទុកមីស៊ីលក្នុងតួយន្តហោះបាន ដើម្បីកាត់បន្ថយពីឧបករណ៍ចាប់សញ្ញា ។ កាំជ្រួចប្រឆាំងវិទ្យុសកម្ម Kh-58UShK មានទំងន់ 650 kg, បណ្តោយប្រហែល 4.19 ម៉ែត្រ បាញ់បានរយៈចម្ងាយប្រហែល 245 គីឡូមែត្រ ។

ក្នុងអំឡុងពេលបង្ហាញជាសាធារណៈនៃការបាញ់សាកល្បង ដែលបំពាក់ដោយកាំជ្រួចបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយខ្លីប្រភេទ R-74 ឬ R-74M2 រុស្ស៊ីមានគោលបំណងចង់បង្ហាញពីសមត្ថភាព ក្នុងការវាយប្រហារលើគោលដៅនៃដែនអាកាស និងបញ្ជាក់ពីសមត្ថភាពរួមបញ្ចូល រវាងប្រព័ន្ធបង្រ្កាបសត្រូវតាមអាកាស ជាមួយនឹងប្រព័ន្ធការពារខ្លួនរបស់ Su-57 ។ យន្តហោះចម្បាំងបំបាំងកាយ Su-57  មានសញ្ញាសមត្ថភាពស្របតាម SEAD ដើម្បីរារាំងពីការឈ្លានពានយ៉ាងជិតស្និទ្ធពីសត្រូវ និងបំពាក់ដោយប្រព័ន្ធបំផ្លិចបំផ្លាញ នៃប្រព័ន្ធការការពារដែនអាកាសរបស់សត្រូវ (DEAD) ដែលអាចទុកចិត្តបាន ក្នុងអំឡុងពេលប្រយុទ្ធ៕