2025-12-04 21:32
14

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីជំនាញ  នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន  បានសហការជាមួយ អាជ្ញាធរខេត្តកំពង់ឆ្នាំង  និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទប់ស្កាត់ការបំពុល តំបន់ទឹកសារធារណៈនៅក្នុងភូមិសាស្រ្ត ខ្លុងពពក ឃុំជាប និងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ករណីនេះសង្ស័យមានការបំពុលបរិស្ថានដែលបានធ្វើឱ្យងាប់ត្រីនៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានចុះពិនិត្យការដ្ឋាន ក្រុមហ៊ុន រុករករ៉ែលោហៈ Cambodian Xuan Yi Minerals Co., Ltd  ដែលមានទីតាំក្បែរនោះផងដែរ។

ជាមួយគ្នានេះ ក្រុមការងារបន្តសហការ ជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការជូនដឹណឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីការបំពុលទឹកអូរឫស្សី (ដៃអូរស្ទឹងជ្រាប) ដោយហាមមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកអូរ ជាបណ្តោះអាសន្ន និងបរិភោគត្រីនៅក្នុងទឹកចំនួនទៀតដែលពាក់ព័ន្ធនឹងជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថាន បន្តពិនិត្យទីតាំងរុករករ៉ែលោហៈ ប្រមូលសំណាក និងធ្វើកំណត់ហេតុដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងចាត់វិធានការបន្ត៕