បុគ្គលទាំងពីររូប មានឈ្មោះ Kang Dawit និង An Youngji ដែលត្រូវបានបញ្ជាក់ថា ជាសមាជិកក្រុមឧក្រិដ្ឋជនប្រើប្រាស់បណ្តាញសង្គម ដើម្បីទាក់ទងជនរងគ្រោះ និងក្លែងធ្វើជាមានទំនាក់ទំនងមនោសញ្ចាតនាជាមួយអ្នកទាំងនោះ។
បន្ទាប់ពីទទួលបានការទុកចិត្តពីជនរងគ្រោះ បុគ្គលទាំងនេះបានបង្ហាញគម្រោងវិនិយោគ និងលួងលោមឱ្យជនរងគ្រោះបណ្តាក់ទុនវិនិយោគជាមួយខ្លួន ក្នុងគោលបំណងឆបោកយកប្រាក់។
ការធ្វើបត្យាប័នលើកនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕






