2026-02-04 13:33
20

យោធាអាមេរិកថា កងទ័ពរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារនេះ បន្ទាប់ពីហោះខិតជិតនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅក្នុងសមុទ្រអារ៉ាប់ នេះបើតាម រ៉យទ័រ។

ហេតុការណ៍នេះបានកើតឡើង ខណៈដែលអ្នកការទូតកំពុងខិតខំស្វែងរកការរៀបចំកិច្ចចរចាអំពីបញ្ហានុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានេះ លោក ត្រាំ បានព្រមានអ៉ីរ៉ងថា នាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ជិតអ៊ីរ៉ង់ “រឿងអាក្រក់” អាចនឹងកើតឡើង ប្រសិនបើមិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយ។

យោធាអាមេរិកបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក Shahed-139 របស់អ៊ីរ៉ង់ បានកំពុងហោះហើរឆ្ពោះសំដៅទៅកាន់នាវាផ្ទុកយន្តហោះក្នុង«ចេតនាមិនច្បាស់លាស់» ទើបយោធាអាមេរិច ចេញប្រត្តិបត្តិការដោយយន្តហោះចម្បាំង F-35 បាញ់ទម្លាក់តែម្ដង ។

លោក Tim Hawkins ប្រធានក្រុមកងទ័ពជើងទឹក និងជាអ្នកនាំពាក្យបញ្ជាការកណ្តាលរបស់យោធាអាមេរិក ថា«យន្តហោះចម្បាំង F-35C មួយគ្រឿងហោះចេញពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដើម្បីការពារខ្លួន និងការពារនាវាផ្ទុកយន្តហោះ ព្រមទាំងបុគ្គលិក ។ លោកបញ្ជាក់ថា គ្មានសមាជិកយោធាអាមេរិកណាម្នាក់រងរបួស ហើយគ្មានឧបករណ៍របស់សហរដ្ឋអាមេរិកណាមួយត្រូវបានខូចខាតឡើយ ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់រាយការណ៍ថា អ៉ីរ៉ង់បានបាត់បង់ការទាក់ទង ជាមួយយន្តហោះគ្មានមនុស្សបើកនៅក្នុងដែនទឹកអន្តរជាតិ ប៉ុន្តែមូលហេតុមិនទាន់ដឹងនៅឡើយទេ។

ការវាយប្រហារនាវាផ្ទុកយន្តហោះ Lincoln គឺជាផ្នែកដែលអាចមើលឃើញបំផុតនៃការកសាងយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា បន្ទាប់ពីការបង្ក្រាបដោយហិង្សាប្រឆាំងនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមុន ដែលជាភាពចលាចលក្នុងស្រុកដ៏សាហាវបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ 1979។

សកម្មភាពនេះបង្ហាញពីភាពតានតឹងរឹតកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ខណៈអាមេរិក បានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ ដែលហោះសំដៅមកនាវាផ្ទុកយន្តហោះរបស់ខ្លូននៅក្នុងសមុទ្រអារ៉ាបនោះ ៕