2026-02-10 15:17
9

ថៃ៖ សប្បាយអាចប្រែក្លាយជាទុក្ខសម្រាប់ លោក អានុទីន ខណៈអតីតនាយករដ្ឋមន្រ្តីរូបនេះកំពុងលង់នឹងអំណួតថា ខ្លួនអាចក្លាយជានាយករដ្ឋមន្រ្តីថៃបន្តទៅទៀត ក្រោយគណបក្ស Bhumjaithai របស់លោកមានសន្លឹកឆ្នោតនាំមុនគណបក្ស People’s Party។ 

ប្ដូរពីទឹកមុខស្រស់ប្រិមប្រិយ ក្លាយជាស្រពោនវិញមួយរំពេចសម្រាប់ លោក អានុទីន ឆានវីរ៉ាក់គុល ខណៈក្រុមនិស្សិតនៅខេត្ត មហាសារ៉ាខាម បានចេញមកតវ៉ាតាំងពីយប់រហូតដល់ព្រឹក ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត ខណៈនៅខេត្ត ឈុនបុរី ក៏ផ្ទុះបាតុកម្មស្រដៀងគ្នានេះដែរ។ នេះបើតាមការផ្សាយរបស់ Thai Enquirer និងកាសែតថៃ Khaosod នៅថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦។

មិនត្រឹមតែកក្រើកតែក្នុងប្រទេសថៃទេ សូម្បីសារព័ត៌មានអន្តរជាតិ BBC ក៏បានចេញផ្សាយនៅថ្ងៃនេះផងដែរ ជុំវិញបញ្ហាចម្រូកចម្រះដែលមិនទាន់រកកោះត្រើយឃើញក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសដែលតែងមានរដ្ឋប្រហារដ៏ញឹកញាប់នេះ។ 

BBC បានឲ្យដឹងថា មុនបោះឆ្នោត ការស្ទង់មតិបានបង្ហាញយ៉ាងច្បាស់ថា សំឡេងគាំទ្រភាគច្រើនបានរុញច្រានគណបក្ស People’s Party ឲ្យនាំមុខគណបក្ស Bhumjaithai រហូតមានការព្យាករណ៍ថា គណបក្សនេះនឹងទទួលបានជ័យជម្នះលើគណបក្សផ្សេងៗថែមទៀតផង។ 

តែរឿងដែលមិននឹកស្មានដល់ លទ្ធផលចេញមកបែរគណបក្សរបស់ លោក Anutin Chanrvirakul បាននាំមុខនិងមានសំឡេងច្រើនវ៉ាដាច់គណបក្ស People’s Party ទៅវិញ។

តាមរបាយការណ៍ពី BBC ដដែលបន្ថែមលើកជាសំណួរថា ហេតុអ្វីបានជាគណបក្សវ័យក្មេង និងរីកចម្រើន បែរជាបរាជ័យទាំងមិនគួរឲ្យជឿ បើប្រៀបធៀបទៅនឹងគណបក្សបែបប្រតិបតិ្តការ បុរាណ និងមានភាពស្មោះត្រង់ខ្លាំងចំពោះរាជាធិបតេយ្យទៅវិញ?

អត្ថបទដោយ៖ ម៉េង ធីដា