2023-07-04 09:07
352


បាត់ដំបង៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ត្រូវនឹងធ្វើយុទ្ធនាការណ៍ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ចំពោះគោលការណ៍របស់អង្គការសហប្រជាជាតិ គឺខិតខំដើម្បីទប់ស្កាត់ដើម្បីកុំឲ្យមានការរីកសាយអាវុធមហាប្រល័យ គឺអាវុធនុយគ្លេអ៊ែរ ដែលមានសារធាតុពុល និងមានកំដៅខ្លាំងដាក់កន្លែងណាឆេះកន្លែងហ្នឹង! ហើយមិនឆេះតែកន្លែងហ្នឹងទេ វារីករាលដាលតាមខ្យល់ តាមអាកាសឆ្លងមេរោគសព្វបែបយ៉ាង»។ 


សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «អញ្ចឹងទេនៅលើសាកលលោកនេះមានតែប្រទេសមហាអំណាច ដែលមានអាវុធមហាប្រល័យនេះ គឺ ទី១- អតីតសហភាពសូវៀត ឥឡូវសហព័ន្ធរុស្ស៊ីមានប្រមាណជិត ៩ពាន់គ្រាប់ ,ទី២- អាមេរិកកាំងមានជាង ៥ពាន់គ្រាប់ តិចជាងរុស្ស៊ី ,ទី៣- ប្រទេសបារាំង ,ទី៤- អង្គគ្លេស ,ទី៥- ចិន ,ទី៦- ឥណ្ឌា ,ទី៧- ប៉ាគីស្ថាន ,ទី៨- អ៊ីសាអែល និងទី៩- កូរ៉េខាងជើង»។ 
ពាក់ព័ន្ធបញ្ហានេះ សម្តេចក្រឡាហោម បញ្ជាក់ថា «អង្គការសហប្រជាជាតិទប់ស្កាត់មិនចង់ឲ្យកូរ៉េខាងជើងផលិតអាវុធនុយគ្លេអ៊ែរបាន ប៉ុន្តែទីបំផុតប្រទេសកូរ៉េខាងជើងផលិតបានពី ៨ ទៅ ៩គ្រាប់ ល្មមកម្ទេចកូរ៉េខាងត្បូង ឬកម្ទេចមួយចំហៀងពិភពលោកក៏បានដែរ ប៉ុន្តែទោះបីជាយ៉ាងណាអង្គការសហប្រជាជាតិ បានដាក់គោលការណ៍ទប់ស្កាត់មិនឲ្យមានការរីកសាយអាវុធនុយគ្លេអ៊ែរនេះ អញ្ចឹងទេបានជាគេខិតខំដើម្បីត្រួតពិនិត្យលុយ តើលុយហ្នឹងបានមកពីណា? យកទៅធ្វើអី? កាលណារកឃើញថា លុយទាំងនោះយកទៅផលិតអាវុធនុយគ្លេអ៊ែរ គឺគេផ្អឹបលុយហ្នឹង! រឹបអូសយកលុយហ្នឹង!»។ 
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «លុយហ្នឹងគេយកមកធ្វើអី? ទិញដីទុក ទិញផ្ទះទុក ឬក៏ធ្វើអីទៀតនៅពេលដែលគេមិនទាន់មានលទ្ធភាពដោះស្រាយបាន ឬបញ្ជុនលុយនោះបាន។ កម្ពុជាយើងពីមុនគេមានការសង្ស័យថា ជាប្រទេសមួយដែលហៅថាធនាគារមានកម្រិតប្រផេះ អញ្ចឹងទេមាន ស ប្រផេះ និងខ្មៅ (ស=ក្រហម , ប្រផេះ=ស្រអាប់បន្តិច) មានន័យថា ការផ្ទេរលុយតាមធនាគារពីមុនឆាប់រហ័ស និងលឿន ព្រោះជាប្រទេសមិនមានការពាក់ព័ន្ធ បើព័ត៌ប្រផេះ ឬខ្មៅ ប៉ុន្តែប្រផេះនៅផ្ទេបានទេ បើធ្លាក់ដល់ខ្មៅ ប្រទេសដែលមានធនាគារខ្មៅ អញ្ចឹងការប្រើប្រាស់លុយយើងតាមប្រព័ន្ធធនាគារអត់បានទេ»។ 
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា «អញ្ចឹងហើយពាក់ព័ន្ថការវិនិយោគ ការបណ្តាក់ទុនពីបដទេសមកក្នុងស្រុកហើយក្នុងស្រុកខ្លួនឯងក៏ដូចគ្នាដែរឲ្យតែផ្ទេតាមធនាគារទាំងអស់ជាលុយដុល្លារ ត្រូវឆ្លងកាត់អាមេរិចទាំងអស់គេឆែកមើលថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ? អញ្ចឹងវាមិននៅឆ្ងាយពីយើងទេ គឺពាក់ព័ន្ឌយើងទាំងអស់គ្នា កាលណាយើងបរាជ័យក្នុងការទាក់ទាញវិនិយោគចង់មិនចង់ធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច»។ 
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា «ឥឡូវនេះយើងបានធូធាហើយ កាលពីចុងឆ្នាំ២០២២ គឺអង្គការហ្វាត ជាអង្គការអន្តរជាតិមួយធ្វើការត្រួតពិនិត្យចរាចរលុយហ្នឹងឯង ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានធ្វើមហាសន្និបាទដើម្បីនឹចសម្រេចដកប្រទេសកម្ពុជា ពីបញ្ជីប្រផេះទៅជាប្រទេសស្ថិតក្នុងបញ្ជីស ប៉ុន្តែកុំធ្វេសប្រហែសឥឡូវវាសហើយមិនចាំបាច់ធ្វើអីទៀតមិនមែនទេ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីត្រួតពិនិត្យចរាចរលុយកាត់ទាំងអស់ឲ្យបានត្រឹមត្រូវ»៕