2026-04-02 14:42
6

អាមេរិកកំពុងឈរលើបន្ទាត់ឯកោម្នាក់ឯង ខណៈចក្រភពអង់គ្លេសកំពុងធ្វើជាម្ចាស់ផ្ទះសន្និសីទមួយដើម្បីពិភាក្សាអំពីការបើកច្រកសមុទ្រ Hormuz ឡើងវិញជាមួយនឹងប្រទេសជាង 30 ទៀត ប៉ុន្តែមិនបានអញ្ជើញសហរដ្ឋអាមេរិកឱ្យចូលរួមនោះទេ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃទី1 ខែមេសាថា ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស កំពុងពួតដៃគ្នាដើម្បី ប្រមូលមធ្យោបាយការទូត និងនយោបាយដែលមានទាំងអស់ ដើម្បីស្ដារសេរីភាពនៃការធ្វើនាវាចរណ៍ ធានាសុវត្ថិភាពនៃនាវាដែលជាប់គាំង និងនាវិក រួមទាំងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញសំខាន់ៗ តាមរយៈច្រកសមុទ្រ Hormuz ។

សន្និសីទពិភាក្សាខាងលើ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី2 ខែមេសា នេះ ដោយមានការចូលរួមពី 35 ប្រទេស ប៉ុន្តែក្នុងចំណោមនោះ គ្មានវត្តមានអាមេរិកទេ បើទោះបីជាប្រទេសនេះមានការពាក់ព័ន្ធផ្ទាល់នៅក្នុងជម្លោះក៏ដោយ។ 

តាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា អ្នកចូលរួមសន្និសីទគឺជាប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយកាលពីខែមុន ដោយអំពាវនាវឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ រួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អូស្ត្រាលី ជប៉ុន កាណាដា កូរ៉េខាងត្បូង នូវែលសេឡង់ នីហ្សេរីយ៉ា អារ៉ាប់រួម (UAE) ...និងប្រទេសមួយចំនួនទៀត។"

យ៉ាងណាក៏ដោយ លោក Starmer នៅតែបង្ហាញក្ដីបារម្ភថា បញ្ហាប្រឈមដ៏ធំបំផុត មិនមែនជាការចំណាយលើការធានាលើនាវាឆ្លងកាត់នោះទេ ប៉ុន្តែជាការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ការធ្វើនាវាចរណ៍ក្នុងតំបន់ក្រហមនោះ។ 

គួរឲ្យដឹងថា មកទល់នឹងបច្ចុប្បន្ន នាវាប្រហែល 1,000 គ្រឿងបន្តជាប់គាំងនៅឈូងសមុទ្រនៅឡើយ ដោយសារតែជម្លោះរវាងអ៊ីរ៉ង់ អាមេរិកនិងអ៊ីស្រាអែល។ ក្នុងរយៈពេលមួយខែកន្លងមកនេះ មានតែនាវាប្រមាណ 130 គ្រឿងប៉ណ្ណោះ ដែលបានធ្វើដំណើរតាមច្រកសមុទ្រនេះដោយសុវត្ថិភាព។

រង់មើលថា តើរវាងសំឡេង ៣៥ប្រទេស និងសំឡេងស្រែករបស់អាមេរិកម្នាក់ឯង មួយនាអាចដោះស្រាយវិបត្តិសកលបានលឿនជាង?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា