ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភានេះ មន្ត្រីស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានជួបក្រុមអ្នកសង្កេតការណ៍អាស៊ានពីរក្រុមដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។
នៅលើគណនីហ្វេសប៊ុករបស់ស្ថានទូតអាមេរិក បានសរសេរបញ្ជាក់ថា៖ «បេសកកម្មរបស់ពួកគេក្នុងការអង្កេត ត្រួតពិនិត្យ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែន នៅតែមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ»។
ស្ថានទូតអាមេរិក បានអបអរសាទរ និងអរគុណដល់ប្រទេសម៉ាឡេស៊ី និងមេបញ្ជាការរបស់ខ្លួន ចំពោះការបំពេញបេសកកម្មប្រកបដោយជោគជ័យ និងអរគុណដល់ប្រទេសហ្វីលីពីនចំពោះការដឹកនាំក្រុម AOTs ក្នុងពេលដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននាឆ្នាំនេះ៕






