2023-07-05 10:07
406


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារសម្លេងតាមប្រព័ន្ធ Telegram នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះថា កន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន បានទៅណែនាំដល់អ្នកបោះឆ្នោតឲ្យគូសសន្លឹកឆ្នោតដូចអ្វីដែលកើតមានក្នុងរូបភាពនេះស្រាប់ គឺគូសពីរ ឬបី....!។ 

 
ក្នុងសារសម្លេងរបស់សម្តេចតេជោ បានឲ្យដឹងទៀតថា ការគូសសម្លឹកឆ្នោតរបៀបនេះ មិនមែនកើតមានតែក្នុងគណបក្សប្រជាជនទេ ក្នុងគណបក្សដ៏ទៃក៏មានដែរ «គូសធ្វើយ៉ាងម៉េចដើម្បីកុំឲ្យសន្លឹកឆ្នោតនោះបានការ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្រប់គណបក្សនយកបាយទាំងអស់ ត្រូវបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការ ទាំងអស់ឲ្យគូសសន្លឹកឆ្នោតត្រឹមត្រូវ និងបានការ»។ សម្តេចតេជោបន្ថែមថា «ពួកគេបានទៅពន្សល់ប្រជាពលរដ្ឋថា ការគូសច្រើនដងលើសពីមួយ ពីរ ឬបីមានន័យថាបង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជន»។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានធ្វើការអំពាវទាំងថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាគណបក្សផ្សេងៗទៀត «ត្រូវរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះជាកិច្ចការដែលត្រូវធ្វើរួមគ្នា ដើម្បីឲ្យការបោះឆ្នោតមួយធនាដោយភាពរលួន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្រសួង ប្រៃសនីយ៍ និង ទូរគមនាគមន៍ស្រាវជ្រាវជាបន្ទាន់ ព្រោះមានក្រុមបង្រៀនប្រព័ន្ធ Online តើមានអ្នកណាខ្លះប្រើប្រាស់បណ្តាញ Online ធ្វើកិច្ចការងារនេះ? ត្រូវវិធីរកឲ្យឃើញចំពោះមុខសញ្ញាទាំងនេះ»។ សម្តេចបន្ថែមថា «ត្រូវចាប់ខ្លួនអ្នកដែលតាំងខ្លួនជាជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណបក្សប្រជាជន ហើយទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស។ ការចាប់ខ្លួនបាននេះ គឺបានជួយដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងជួយដល់សមត្ថកិច្ចដែលទាក់ទងនឹងការងារបោះឆ្នោត ដើម្បីអនុវត្តន៍នូវកិច្ចការដ៏ត្រឹមត្រូវ ដែលពួកគេត្រូវធ្វើ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់សមាជិកសមាជិការគណបក្សប្រជាជន និងគណបក្សផ្សេងៗទៀត ត្រូវបង្ក្រៀនប្រជាពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវចៀសវាងគូសសន្លឹកឆ្នោតខូច ជាសន្លឹកឆ្នោតអត់បានការតាមរយៈការពន្យល់ស្រឡាញ់គណបក្សនេះ គណបក្សនោះ ត្រូវគូសពីរ ឬបីឡើង»។
សូមជម្រាប់ថា ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមជ្រុលនិយមនៅក្រុមស្រុកមួយក្តាប់តូចបានប្រើយុទ្ធសាស្ត្រផ្សព្វលើបណ្តាញ Online និងបក្ខពួកនៅកននុងស្រុកបន្លំខ្លួនជាសមាជិកគណបក្សនយោបាយបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតលើសពីរឡើង គោលបំណងធ្វើឲ្យសន្លឹកឆ្នោតមិនបានការ ដើម្បីបំផ្លាញការបោះឆ្នោតនៅកម្ពុជា៕