2023-07-06 06:07
391

 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះ ឆាណែលតេលេក្រាម (Telegram Channel) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្លាយជាឆាណែលតេលេក្រាមរបស់ប្រមុខរដ្ឋាភិដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេលាក្រាមរបស់មេដឹកនាំនានាលើពិភពលោក។ 


នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានបហរកាសថា ដែលបានចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះ។ 
ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា «ឆាណែលតេឡេក្រាម (Telegram Channel) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាឆាណែលតេឡេក្រាមរបស់ប្រមុខរដ្ឋាភិបាលដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំនានាលើពិភពលោក»។ 
ក្នុងនោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជម្រុញលើកទឹកចិត្តឱ្យសាធារណជនទាំងអស់បន្តចូលរួមភ្ជាប់ឆាណែលតេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្តី ដើម្បីទទួលបានព័ត៌មានថ្មីៗ ពិតប្រាកដ និងឆាប់រហ័ស ដោយគ្រាន់តែស្វែងរកឈ្មោះ @spmhunsen ឬ Prime Minister HUN SEN ហើយចុចភ្ជាប់ (JOIN) ឬចុច តំណភ្ជាប់ https://t.me/spmhunsen ឬស្កេន QR Code នៅខាងស្ដាំដៃនេះ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ 
សូមជម្រាបថា ឆាណែលតេលេក្រាមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានចំនួនអ្នកភ្ជាប់ជាង ៩៣ម៉ឺននាក់បានក្លាយទៅជាឆាណែលច្រេីនជាងគេបំផុតក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក៕