2023-07-12 06:07
346


កំពង់ចាម៖     ឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ អមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្រសួង អាជ្ញាធរឃុំ ស្រុក និងប្រជាពលរដ្ឋ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ និងកាត់ខ្សែបូឆ្លងសមិទ្ធផលនានា នៅទេវស្ថានលោកតាបង់បត់ ស្ថិតក្នុងភូមិបាក់ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។


   លោក ខឹម ប៉ោទាង មេឃុំពង្រ ស្រុកកោះសូទិន បានធ្វើរបាយការណ៍ស្តីពីការសាងសង់ ក្នុងបរិវេនទេវស្ថានលោកតាបងបត់ ដែលកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធ និងមណ្ឌលចរណ៍កំសាន្តសម្រាប់ប្រជាសហគមន៍ បានកសាងឡើងដោយដោយឯកឧត្តម ខៀវ កាញារិទ្ធិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដែលចំណាយថវិកាអស់ជិត ៣ម៉ឺនដុល្លារ។ លោកមេឃុំបានអាននូវប្រវត្តខ្លះៗពាក់ព័ន្ធទេវស្ថានលោកតាបង៉បត់នេះថា "វេទស្ថានលោកតាបង់បត់នេះ បានប្រវត្តិតាំងពីយូលង់ណាស់ហើយ និងអាចរឿងរាវច្បាស់លាស់ទេ ព្រោះចាស់ៗដែលដឹងច្បាស់បានលាចាកលោកអស់ទៅហើយ"។
   លោក ខឹម ប៉ោទាង មេឃុំពង្រ បានបញ្ជាក់ថា  រមណីយដ្ឋាននេះ ប្រជាពលរដ្ឋ តែងតែនិយមហៅឈ្មោះ "លោកតាបង់បត់" ព្រោះថានៅក្នងរមណីយដ្ឋាននេះ មានដើមស្លែងធំៗដែលមានអាយុកាលជាង ១០០ឆ្នាំ ដែលមានអាស្រម ចំនួន ០៤ ក្នុងនោះ រួមមាន៖ 
   -អាស្រមទី១ ស្ថិតក្រោមដើមស្លែងធំមួយ ហៅថាអាស្រមលោកតាបង់បត់ លោកតាម៉េន វ៉េត ឬអាស្រមលោកតាចៅហ្វាយ ព្រោះទីតាំងវេទេវស្ថាននេះ ជាទីតាំងស្រុកនៃទេវស្ថានទាំងឡាយ ស្ថិតក្នុងស្រុកកោះសូទិន និងមានអាស្រម ចំនួន ០៣ទៀត នៅជាមួយ។ 
   -អាស្រមទី២- អាស្រមលោកជំទាវកន្ទោងខៀវ ឬលោកជំទាវតិច។
   -អាស្រមទី៣- កាលដើមឡើយស្ថិតនៅខាងលិចជាប់មាត់ទន្លេ ក្រោមដើមពោធិ៍ដ៏ធំមួយ គឺអាស្រមលោកតាភ្នំគិរី ឬលោកតាចិន នៅពេលរៀបអាពាហ៍ពិពាហ៍អ្នកស្រុកតែងតែយកដង្វាយទៅសេនព្រេន ដើម្បីសុំសេចក្តីសុខ។
   -អាស្រមទី៤- កាលពីដើមឡើយនៅជាប់អាស្រមលោកគិរី គឺអាស្រមលោកតាក្រុងសម្រិត ហើយក្រោយមកដើមពោធិ៍នោះក៏បានចាស់បាក់ ទើបមហាឧបាស័ទ ខៀវ បេ លើកយកមកដាក់ខាងត្បូងផ្លូវវិញ ហើយឥឡូវនេះ ឯកឧត្តម ខៀវ កាញារិទ្ធិ និងលោកជំទាវបានប្តូរទីតាំងមកទីនេះ។


   លោកមេឃុំពង្រ បានបញ្ជាក់ថា "លោកតាបង់បត់ទាំង ០៤អង្គនេះ អ្នកស្រុកមានជំនឿយ៉ាងមុតមាំណាស់ពេលអ្នកស្រុកមានកើតកលយុទ្ធផ្សេងៗ មានជំងឺរាតត្បាត និងជួបបញ្ហាផ្សេងៗ អ្នកស្រុកតែងតែមកបន់ស្រន់សុំសេចក្តីសុខរហូតដល់វបច្ចុប្បន្ន។
   ឯកឧត្តម ខៀវ រដ្ឋមន្ត្រីក្រសួងពឹត៌មាន មានប្រសាសន៍ថា ទេវស្ថានលោកតាបងបត់នេះ គឺពូកែស័ក្កសិទ្ធណាស់តាំងពីដើមរៀងមកបើយើងបន់ស្រន់ ឬប្រាថ្នាអ្វីតែងតែបានសម្រេចហើយប្រជាពលរដ្ឋនាំគ្នាគោរពបូជាខ្លាំងណាស់។
   ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបួថសួងដល់វត្ថុស័ក្តសិទ្ធលើកលោក និងបារមីលោកតាបង់បត់តាមជួយថែរក្សាប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខ ខៀសផុតជំងឺដង្កាត់ផ្សេងៗ និងរកទទួលបានរីកចំរើនជារៀងរហូត។
   ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ បានផ្តល់ជួនដុំអ៊ិនធើណេត (Wif i) Robert ក្នុងមួយឃុំ ០១គ្រឿងផងដែរ៕