2023-07-16 11:07
338


ភ្នំពេញ៖ ឯកឧត្តម ម៉េង សុភ័ណ្ឌ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ អឹម អេ ជេ ជាប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ និងក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការ ផ្ញើសារចូលអបអរសាទរ ចំពោះឯកឧត្តម រាជ សុភទ្ទ ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ តែងតាំជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

 
ឯកឧត្តម រាជ សុភទ្ទ អនុប្រធានអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យ នស/រកត/០៧២៣/១៥០០ 
ឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន ឯកឧត្តម រាជ សុភទ្ទ និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕