2023-07-26 03:07
459

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសារណៈ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ថា ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ។ 

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀត។សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ទៅក្រុមអ្នកប្រឆាំងជ្រុលនិយមដែលថា ក្រោយពេល ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី ចង់អស់លោកអ្នកប្រឆាំងហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឬមិនហៅជានាយករដ្ឋស្រាច់តែអស់លោក។ 

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រុមជ្រុលនិយមប្រឆាំងនៅក្រៅប្រទេស បើចង់ជេរ ហ៊ុន ម៉ាណែត បន្តទៀតក៏ជេទៅទុកឲ្យគេតតាំងបន្ត