2023-08-03 09:08
388

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ គឺជាការប្រកួតប្រជែងពិតប្រាកដមួយរវាងអ្នកគាំទ្រប្រជាធិបតេយ្យ តាមការអំពាវនាវពលរដ្ឋទៅបោះឆ្នោត និងអ្នកបំផ្លាញប្រជាធិបតេយ្យ រារាំងការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ»

 សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ រង្វង់មូលមហាវិថី «ឈ្នះ-ឈ្នះ» ផ្លូវជាតិលេខ១ និងផ្លូវខ្នែងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណ ៨ ១៦០នាក់៕